×

វ៉ាក់សាំង​របស់​រុស្ស៊ី​ឈ្មោះ Sputnik Light ដែល​ចាក់តែមួយដូស​មាន​ប្រសិទ្ធភាព​ពី​៧៨.៦%ទៅ​៨៣.៧%​ក្នុងចំណោម​មនុស្ស​ចាស់

​ប៊ុយណូស៊ែ៖ មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានប្រកាសកាលពីថ្ងៃពុធថា វ៉ាក់សាំងកូវីដ-១៩របស់រុស្ស៊ីឈ្មោះ ស្ពុតនីក ឡាយថ៍ (Sputnik Light) បានបង្ហាញប្រសិទ្ធភាពចន្លោះពី៧៨.៦%ទៅ៨៣.៧%ក្នុងចំណោមមនុស្សចាស់នៅក្នុងប្រទេសអាហ្សង់ទិន។

នាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយថា «ទិន្នន័យនៃការប្រើប្រាស់ជាក់ស្តែងនៅក្នុងខេត្តប៊ុយណូស៊ែរបស់អាហ្សង់ទិនបានបញ្ជាក់ពីប្រសិទ្ធភាពខ្ពស់នៃវ៉ាក់សាំងកូវីដ-១៩ចាក់តែមួយដូសនេះចំពោះមនុស្សចាស់ដែលស្ថិតក្នុងក្រុមមានហានិភ័យឆ្លងខ្ពស់។»

លោក គីរីល មីទ្រីវ (Kirill Dmitriev) បាននិយាយថា ប្រសិទ្ធភាពជិត៨៣.៧%នៃវ៉ាក់សាំង ស្ពុតនីក ឡាយថ៍ (Sputnik Light) គឺមានកម្រិតខ្ពស់ជាងវ៉ាក់សាំងដែលចាក់ពីរដូសជាច្រើនទៀត។

បើផ្អែកទៅលើការវិភាគទិន្នន័យស្តីពីអត្រាឆ្លងជំងឺកូវីដ-១៩ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងនេះនៅក្នុងប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានបង្ហាញថាវាមានប្រសិទ្ធភាព៧៩.៤%។

គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ឈ្មោះ ស្ពុតនីក ឡាយថ៍ (Sputnik Light) ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រហ្គាម៉ាឡេយ៉ារបស់រុស្ស៊ីនិងមានតម្លៃក្រោម១០ដុល្លារអាមេរិកក្នុងមួយដូស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង