×

ចិន និងអាមេរិក​ឯកភាព​គ្នា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាក់លាក់​នៅក្នុង​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម

បរទេស៖ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មចិន  កាលពីថ្ងៃព្រហស្បតិ៍  បាននិយាយថា  ប្រទេសចិន  និងអាមេរិកបានចាប់ផ្តើមប្រស្រ័យទាក់ទងគ្នាជាធម្មតានៅក្នុងវិស័យសេដ្ឋកិច្ច  និងពាណិជ្ជកម្មដោយបានឯកភាពគ្នាលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាជាក់លាក់មួយចំនួនតាមមធ្យោបាយជាក់ស្តែង។

ថ្លែងពាក់ព័ន្ធនឹងកិច្ចពិភាក្សាតាមអ៊ីនធឺណិតកាលពីពេលថ្មីៗនេះរវាងក្រុមមន្រ្តីចិន  និងមេរិកនោះ  លោក ហ្គាវ  ហ្វេង  (Gao Feng) មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយថា  ទំនាក់ទំនងរវាងភាគីទាំងពីរបានចាប់ផ្តើមដោយរលូន។

សូមរម្លឹកថា  ឧបនាយករដ្ឋមន្រ្តីចិន  លោក  លីវ  ហ៊ី  (Liu He) បានជួបពិភាក្សាតាមអ៊ីនធឺណិតជាមួយតំណាងផ្នែកពាណិជ្ជកម្មរបស់អាមេរិក  លោកស្រី  ខាធើរីន  ថាយ  (Katherine Tai) កាលពីថ្ងៃទី២៧ ខែឧសភានិងជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី  ចាណេត  យេលែន  (Janet Yellen) កាលពីថ្ងៃទី០២ ខែមិថុនា។

លោក ហ្គាវ បានបញ្ជាក់ថា  ដោយផ្អែកលើភាពស្មើគ្នា និងការគោរពគ្នាទៅវិញទៅមក ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាជាច្រេីនរួមមានទំនាក់ទំនងពាណិជ្ជកម្ម  និងសេដ្ឋកិច្ចទ្វេភាគី,  ស្ថានភាពម៉ាក្រូ  និងគោលនយោបាយក្នុងស្រុក។

មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា  ភាគីទាំងពីរបានឯកភាពគ្នាថា  ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច  និងពាណិជ្ជកម្មរវាងចិន  និងអាមេរិកមានសារៈសំខាន់ណាស់ហើយមានវិស័យជាក់លាក់ជាច្រើនដែលប្រទេសទាំងពីរអាចសហការគ្នាបាន។

យោងតាម  លោក  ហ្គាវ   ភាគីទាំងពីរបានឯកភាពគ្នាថា  ការពិភាក្សាគ្នានោះមានលក្ខណៈវិជ្ជាជីវៈ,  ស្មោះត្រង់  និងស្ថាបនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង