×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

សាំងចុះ​វិញហើយ! តម្លៃសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ចុះបន្តិច​សម្រាប់​ថ្ងៃទី១ដល់១៥ខែសីហា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា នៅថ្ងៃទី២ ខែសីហានេះ បានជូនដំណឹងស្តីពីថ្លៃលក់រាយ សម្រាប់ប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេសកម្ពុជា ក្នុងនោះ តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាសូត គឺធ្លាក់ចុះ ៥០រៀល ក្នុងមួយលីត្រ។

យោងតាមសេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែសីហា គឺតម្លៃប្រេងសាំងធម្មតា នឹងត្រូវលក់តម្លៃ ៤០៥០រៀលក្នុងមួយលីត្រ ធ្លាក់ចុះ ៥០រៀល បើធៀបកាលពីចុះខែកក្កដា ខណៈតម្លៃប្រេងម៉ាស៊ូត គឺត្រូវលក់តម្លៃ ៣៦០០រៀល ធ្លាក់ចុះ ៥០រៀល បើធៀបកាលពីចុងខែកក្កដាកន្លងទៅ។

ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងតែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង