×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

សត្វគោ-ក្របី ជិត១.០០០ក្បាល នៅស្រុក​ចំនួន​២នៃខេត្តកំពង់ស្ពឺ កំពុង​កើត​ជំងឺដុំពក​លើស្បែក

ដោយ៖ ប៊ុត សារុន

កំពង់ស្ពឺ៖ ជំងឺដុំពកលើស្បែកសត្វគោ ក្របី បាននិងកំពុងរាតត្បាតលើស្រុកចំនួន ២ គឺស្រុកឱរ៉ាល់ ក្នុងភូមិចំនួន៧ និងស្រុកឧដុង្គ ក្នុងភូមិចំនួន ២ ក្នុងនោះ ក្នុងស្រុកឱរ៉ាល់ មានលក្ខណៈធ្ងន់ធ្ងរ តែមួយរយៈចុងក្រោយនេះ បន្ទាប់ពីមន្ត្រីជំនាញពេទ្យសត្វ ចុះធ្វើការចាក់ថ្នាំព្យាបាលរួចមក មានភាពធូរស្រាលបន្តិចមកវិញហើយ។ ដោយឡែកសម្រាប់ស្រុកឧដុង្គ មានសត្វគោតិចតួចដែលកំពុងតែឆ្លង ហើយពេទ្យជំនាញ កំពុងចុះព្យាបាលហើយ។

ពក់ព័ន្ធនឹងជំងឺដុំពកលើស្បែកសត្វគោ ក្របី របស់ពលរដ្ឋនេះ លោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ថា សត្វគោក្របី បានឈឺដោយសារជំងឺនេះ មានចំនួន ៨៩០ក្បាល និងបានងាប់ចំនួន ៤ក្បាលផងដែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់ចេញនូវការណែនាំជាច្រើនចំណុច។ ទន្ទឹមនេះ ត្រូវពង្រឹងការត្រួតពិនិត្យអនាម័យសាច់ និងផលិតផលសត្វ ត្រូវទប់ស្កាត់ការនាំចូលគោក្របីរស់ និងផលិតផលគោក្របី ទឹកមេជីវិត គ្រប់ប្រភេទដែលខុសច្បាប់ បង្កើនការអង្កេតតាមដាន និងឃ្លាំមើលស្ថានភាពសុខភាពសត្វគោ ក្របី នៅតាមមូលដ្ឋាន កន្លែងចិញ្ចឹមសត្វ និងតាមកសិដ្ឋានជាប្រចាំ ប្រមូលសំណាកដែលសង្ស័យបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីវិភាគរកមេរោគដោយអនុវត្តវិធានបសុពេទ្យឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ក៏ត្រូវណែនាំដល់ប្រជាពលរដ្ឋ ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹម ពីការរៀបចំទ្រុង ការថែទាំ និងផ្តល់ទឹក ចំណី ការអនុវត្តវិធានការអនាម័យ ការតាមដានសុខភាពសត្វ និងការអនុវត្តវិធានជីវសុវត្ថភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស លុបបំបាត់ភ្នាក់ងារចម្លងមេរោគដូចជា ពពួកសត្វបឺតជញ្ជក់ឈាម មូស រុយ តាបោម ដង្កែ តាមរយៈការដាក់ថ្នាំ ការដាក់មុង ប្រើប្រាស់អំពូលឆក់ ឬដេញសត្វល្អិត និងបំផ្លាញចោលទីតាំងដែលពួកវារស់នៅ។ ចំពោះបញ្ហានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានជំរុញឱ្យមន្ទីរជំនាញ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី ក្នុងករណីចាំបាច់ និងមានពិសោធន៍ពីប្រសិទ្ធិភាពនៃវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង