×

តើយើង​គួរបារម្ភ​ពីវីរុស​កូវីដ១៩​បំប្លែងថ្មី ប្រភេទ Lambda (ឡាំបដា) ដែរ​ឬទេ?

អាមេរិក៖ វីរុសកូរ៉ូណា បានបំប្លែងខ្លួនទៅជាប្រភេទខុសៗគ្នាជាច្រើន ដែលប្រភេទខ្លះ បង្កការព្រួយបារម្ភជាងប្រភេទផ្សេងៗទៀត។

មេរោគប្រភេទឡាំបដា គឺជាប្រភេទមេរោគថ្មីបំផុតដែលកំពុងត្រូវបានយកចិត្តទុកដាក់។ វាត្រូវបានគេរកឃើញដំបូងនៅប្រទេសប៉េរូ កាលពីឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក វាបានរីករាលដាលដល់ប្រទេសដទៃទៀត ប្រហែល៣០ប្រទេស នៅទ្វីបអាមេរិកខាងត្បូង និងនៅជុំវិញពិភពលោក។

អង្គការសុខភាពពិភពលោក បានប្រកាសថា មេរោគឡាំបាដា ជា “វ៉ារ៉្យង់នៃការចាប់អារម្មណ៍” កាលពីថ្ងៃទី១៥ ខែមិថុនា ដោយសារតែការផ្លាស់ប្តូរមិនធម្មតា និងអាចបង្កគ្រោះថ្នាក់។ នោះមានន័យថា វាត្រូវបានគេសង្ស័យថា អាចឆ្លងលឿង ឬគ្រោះថ្នាក់ជាងមេរោគបំប្លែងខ្លួនដទៃ។

សូមជម្រាបថា មេរោគដែលតា (Delta) ក៏បានចាប់ផ្តើមនៅកម្រិតនោះផងដែរ មុនពេលត្រូវបានដំឡើងឋានៈជា “វ៉ារ្យ៉ង់នៃការព្រួយបារម្ភ” ដោយអង្គការសុខភាពពិភពលោក។

កាលពី ៣ខែមុន នៅប្រទេសស៊ីលី ករណីឆ្លងថ្មីពាក់កណ្តាលបង្កឡើងដោយមេរោគឡាំបដា ប៉ុន្តែករណីទាំងនេះ បានធ្លាក់ចុះមកនៅប្រហែល ២៣%។ ទោះយ៉ាងណា នៅប្រទេសប៉េរូ មេរោគឡាំបដា កំពុងគ្របដណ្តប់កាន់តែខ្លាំងឡើងដែលស្មើនឹង ៨០% នៃករណីនៅប៉េរូ។

គិតត្រឹមថ្ងៃទី៤ ខែសីហា មានករណីឆ្លងមេរោគឡាំបដា យ៉ាងតិច ១.០៥៣ ករណី នៅសហអាមេរិកដែល ១២ករណីត្រូវបានកត់ត្រាក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយ។ ទោះយ៉ាងណា មេរោគឡាំបដា មិនទាន់ត្រូវបានចុះបញ្ជីជាមួយវ៉ារ្យ៉ង់ “គួរឱ្យកត់សម្គាល់” ដូចជា មេរោគដែលតា នៅលើគេហទំព័ររបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) នោះទេ។

ប៉ុន្តែមិនទាន់មានព័ស្តុតាងណាមួយបង្ហាញទេថា ឡាំបដា នឹងវ៉ាផ្ដាច់ ដែលតា ដែលជាប្រភេទឆ្លងច្រើនបំផុតរហូតមកដល់បច្ចុប្បន្ន៕

ប្រភព៖ Business Insider

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង