×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

អាជ្ញាធរឡាវ ប្រើ​ឱសថ​បុរាណ ដើម្បី​ព្យាបាល​អ្នកជំងឺ​កូវីដ១៩

ឡាវ៖ អាជ្ញាធរខេត្តចំប៉ាសាក់ ប្រទេសឡាវ កំពុងពិចារណាលើការដាក់ឱ្យប្រើប្រាស់ឱសថបុរាណ សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្នុងខេត្តមួយនេះ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានឡាវ មន្រ្តីសុខាភិបាលនៅខេត្តចំប៉ាសាក់ រកឃើញនូវអត្ថប្រយោជន៍នៃការព្យាបាលដោយឱសថបុរាណ ខណៈប្រទេសឡាវ កំពុងប្រឈមនឹងការខ្វះថ្នាំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

ការសាកល្បងឱសថបុរាណដែលធ្វើពីរុក្ខជាតិដែលមាននៅក្នុងប្រទេសឡាវ នឹងធ្វើចំពោះអ្នកជំងឺកូវីដ ហើយគេនឹងសិក្សាពីប្រសិទ្ធភាពរបស់វា។

អភិបាលខេត្តចំប៉ាសាក់ បានប្រសាសន៍ថា អាជ្ញាធរគួរតែចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីអនុវត្តផែនការព្យាបាលអ្នកជំងឺកូវីដដោយឱសថរុក្ខជាតិឡាវ។

ចំនួនអ្នកជំងឺកូវីដនៅខេត្តចំប៉ាសាក់ បានកើនឡើងដោយសារតែការហូរចូលនៃពលករចំណាកស្រុកមកពីប្រទេសថៃ។ ខេត្តនេះ បានកត់ត្រាអ្នកជំងឺកូវីដ១៩ចំនួន ៨៤៥ នាក់ ដែល កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ ហើយមានអ្នកជំងឺកូវីដម្នាក់ បានស្លាប់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង