ជប៉ុន៖ ឪពុកម្តាយនៅប្រទេសជប៉ុន ដែលទើបទទួលបានសមាជិកថ្មី នឹងផ្ញើកញ្ចប់អង្ករទៅឱ្យសាច់ញាតិក្នុងទម្ងន់ប៉ុនកូនដែលទើបកើតរបស់ពួកគេដោយនៅហាងលក់អង្ករនឹងធ្វើការរចនាកញ្ចប់អង្ករដោយ បិតរូបពួកគេនៅលើនោះដើម្បីផ្ញើទៅឱ្យសាច់ញាតិដែលមិនអាចចេញចូលសួរសុខទុក្ខបានអំឡុងពេលនៃវិបត្តិកូវីដ១៩។
ប្រជាជនជប៉ុន បានដាក់ឈ្មោះឱ្យកញ្ចប់អង្ករមួយនេះថា Dakigokochi ហើយគំនិតនេះ ក៏ត្រូវបានប្រើប្រាស់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ផងដែរដោយកូនកំលោះ និងកូនក្រមុំ នឹងផ្ញើឱ្យឪពុកម្តាយដោយដាក់រូបអ្នកទាំងពីរ បិតលើកញ្ចប់អង្ករនោះដូចគ្នា។
គំនិតនៃការរចនាម៉ូតកញ្ចប់អង្ករនេះ មិនមែនទើបតែមានឡើយ ពោលគឺមានជាយូរហើយ គ្រាន់តែទើបទទួលបានទីផ្សារក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩បានផ្ទុះឡើងប៉ុណ្ណោះ៕