×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ប្រទេសថៃ ស្រាវជ្រាវ​​វ៉ាក់សាំង​ប្រភេទ​បាញ់ចូល​ក្នុងច្រមុះ ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺកូវីដ១៩

ថៃ៖ បន្ទាប់ពីប្រទេសថៃ មានការឆ្លងកូវីដ១៩ ពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងជាលំដាប់ ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកវ៉ាក់សាំង នៃមជ្ឈមណ្ឌលវ៉ាក់សាំងជាតិ ប្រចាំនៅ ស្យាមបៃអូសៃអន (Siam Bioscience) បានស្រាវជ្រាវរុករកវ៉ាក់សាំង ២ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ នៅពេលបច្ចុប្បន្ន។

ការស្រាវជ្រាវនេះ គឺបានឆ្លងផុតជំហានទីមួយហើយ ក្នុងការធ្វើតេស្តសាកល្បងទៅលើសត្វកណ្តុរ ឃើញថា មានប្រសិទ្ធិភាពរហូតទៅដល់ ជិត១០០% ក្នុងការទប់ស្កាត់ការឆ្លងរបស់កូវីដ១៩ តាមរយៈផ្លូវដង្ហើមផ្នែកខាងលើ និងអាចជួយបង្កើតអង់ទីគ័រការពារផ្លូវដង្ហើមផ្នែកខាងលើទៀតផង។

ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់បន្តថា ការឆ្លងវីរុសកូវីដ១៩ ភាគច្រើនតាមរយ:ផ្លូវដង្ហើមផ្នែកខាងលើ ដូច្នេះហើយទើបក្រុមអ្នកស្រាវជ្រាវ បានស្រាវជ្រាវរុករកវ៉ាក់សាំងប្រភេទបាញ់ ដែលបាញ់បញ្ចូលតាមច្រមុះ ដើម្បីការពារការឆ្លង និងជួយបង្កើតអង់ទីគ័រការពារ។
ជាមួយគ្នានេះផងដែរ ក្រុមអ្នកស្រាវជ្រាវកំពុងតែ សូមការអនុញ្ញាតពីទីស្នាក់ការអាហារ និងថ្នាំ ដើម្បីសូមការអនុញ្ញាតធ្វើតេស្តសាកល្បងទៅលើមនុស្ស៕

អត្ថបទ៖ រុន វីរ៉ូ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង