×

ខេត្តឧត្តរមានជ័យ រកឃើញ​វីរុស​កូវីដ១៩​ប្រភេទ​បំប្លែងថ្មី Delta រហូត​ដល់ ១២៥នាក់

ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដោយគិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យរកឃើញអ្នកជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា (Delta) ចំនួន ១២៥ នាក់ហើយ។

ទន្ទឹមគ្នានេះ ខេត្តឧត្តរមានជ័យ រកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៥.៥៧៣នាក់ (ករណីនាំចូលពីបរទេស ៤.៦៣១ នាក់ និងករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៩៤១នាក់) ក្នុងនោះបានសម្រាកព្យាបាលនៅក្នុងខេត្តឧត្តរមានជ័យមានចំនួន ៣.៤៤០នាក់ ដោយព្យាបាលជាសះស្បើយ ២.២២៨នាក់, ស្លាប់ ០៩នាក់ និងកំពុងសម្រាកព្យាបាល ១.២០៣នាក់។

ក្នុងចំនួនអ្នកជំងឺទាំង ៣.៤៤០នាក់ដែលបានសម្រាកព្យាបាលនៅក្នុងខេត្តមាន៖

-វីរុសបំប្លែងខ្លួនប្រភេទអាល់ហ្វា (Alpha) ចំនួន ៣.៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ២.២១១នាក់ និងកំពុងព្យាបាល ១.០៩៥នាក់។

-វីរុសបំប្លែងខ្លួនប្រភេទដែលតា (Delta) ចំនួន ១២៥នាក់ (ស្រី ៥៧នាក់) ក្នុងនោះព្យាបាលជាសះស្បើយ ១៧នាក់ (ស្រី ១០នាក់) និងកំពុងព្យាបាល ១០៨នាក់ (ស្រី ៤៧នាក់)៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង