ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសបន្តដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ ចំនួន ១៤ថ្ងៃ បន្ថែមទៀត ។
យោងតាមសេចក្តីសម្រេចលេខ ១៩៤/២១ សសរចុះ ថ្ងៃទី១៩ ដោយលោក គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ត្រូវបានបន្តដាក់ចេញវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ សម្រាប់រយៈពេល១៤ (ដប់បួន) ថ្ងៃបន្ថែមទៀត គិតចាប់ពីម៉ោង សូន្យនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។
ចំពោះបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារប្រការ ២នៃសេចក្ដីសម្រេច នេះ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូ វីដ១៩ និងជំងឺឆ្លង កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕