វៀតណាម៖ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ថ្មីចំនួន ១១.៣៤៦ នាក់ ត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យ និងចំនួនអ្នកស្លាប់ខ្ពស់បំផុត គឺ ៧៣៧ នាក់ក្នុងពេល២៤ម៉ោងចុងក្រោយ។
ចំនួនអ្នកឆ្លងកូវីដ១៩សរុបនៅវៀតណាម កាលពីថ្ងៃអាទិត្យ គឺជាចំនួននៃការឆ្លងមេរោគក្នុងសហគមន៍ខ្ពស់បំផុតទី២ ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាល បន្ទាប់ពីអ្នកឆ្លងមានចំនួន ១៣.៤១៧ នាក់កាលពីថ្ងៃសៅរ៍។
ទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម បានកត់ត្រាករណីក្នុងសហគមន៍សរុបចំនួន ១៧៥.៩៩៤ ករណី និងមានអ្នកស្លាប់ចំនួន ៦.៥៣៨ នាក់ ចាប់តាំងពីរលកទី៤ បានផ្ទុះឡើងនៅវៀតណាម។
ចំនួនករណីសរុបនៅក្នុងប្រទេសវៀតណាម នៅក្នុងរលកថ្មីនេះ ចាប់តាំងពីចុងខែមេសា មានចំនួន ៣៤៣.៩៧៣ នាក់ ហើយគិតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកាលពីឆ្នាំមុន គឺមានចំនួន ៣៤៨.០៥៩ នាក់។
ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបាន ១៧ លាននាក់ ដោយបានចាក់វ៉ាក់សាំងពេញលេញ យ៉ាងតិចចំនួន ១,៧ លាននាក់៕