×

អ្នកស្ម័គ្រចិត្ត​ផ្នែក​សាសនា ផ្តល់ថ្នាំ​ខាងចិត្តសាស្ត្រ​ដល់​អ្នកជំងឺ​កូវីដ​នៅ​វៀតណាម

វៀតណាម៖ អ្នកជំងឺកូវីដ១៩ មានការច្របូកច្របល់ និងការថប់អារម្មណ៍ ដូច្នេះ ដូនជីនៃព្រះពុទ្ធសាសនា និងគ្រិស្តសាសនា បានស្ម័គ្រចិត្តមើលថែអ្នកជំងឺកូវីដ១៩ ដើម្បីជាឱសថព្យាបាលជំងឺផ្លូវចិត្ត។

មណ្ឌលព្យាបាលមួយ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានបំពាក់គ្រែជាង ៣.០០០គ្រែ និងមានអ្នកជំងឺកូវីដជាង ១.២០០ នាក់។ វេជ្ជបណ្ឌិត ១៥ នាក់ គិលានុបដ្ឋយិកាជាង ៧០ នាក់ និងបុគ្គលិកមិនមែនវេជ្ជសាស្ត្រចំនួន ៥០ នាក់ រួមទាំងដូនជី ព្រះសង្ឃ និងអ្នកអនុវត្តព្រះពុទ្ធសាសនា។

ដូនជី បានចុះឈ្មោះធ្វើការរយៈពេលមួយខែ ខ្លះទៀតបានពីរខែ ប៉ុន្តែតម្រូវការថែទាំអ្នកជំងឺមានច្រើន ដូច្នេះដូនជីមួយចំនួន បានស្នាក់នៅយូរជាងនេះ។

សូមជម្រាបថា ប្រទេសវៀតណាម បានកត់ត្រាអ្នកជំងឺកូវីដ១៩ថ្មីចំនួន ១២.៧៩៦នាក់ កាលពីថ្ងៃអាទិត្យ ក្នុងនោះ នាំចូល ៤៤ នាក់។ អ្នកជំងឺកូវីដ១៩ ស្លាប់មាន ៣៤៤នាក់ ដែលធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ១០.៧៤៩ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង