×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

មួយសប្តាហ៍ មនុស្ស​ស្រូប​ធាតុប្លាស្ទិក​ទាំងមិន​ដឹងខ្លួន ស្មើកាត ATM មួយ​សន្លឹក

បើតាមដានព័ត៌មាន អ្នកពិតជាបានដឹងថា ប្លាស្ទិកកំពុងក្លាយជាវិបិត្តសាកលលោកទាំងមូល។ ហើយមកទល់ពេលនេះ ការសិក្សាបានបង្ហាញថា មនុស្សយើងអាចស្រូបសារធាតុប្លាស្ទិកចូលខ្លួន ស្មើនឹងកាតប្លាស្ទិក ATM មួយសន្លឹក បើមិនចាប់អារម្មណ៍។

ការស្រាវជ្រាវនៃសាកលវិទ្យាល័យ Newcastle ប្រទេសអូស្រ្តាលី បានរកឃើញថា សារធាតុប្លាស្ទិកតូចៗល្អិត ទំហំមិនដល់ ៥មិល្លីម៉ែត្រ ស្រាប់តែមានវត្តមាននៅក្នុងទឹក ចំណីអាហារ ហើយសូម្បីតែខ្យល់ដកដង្ហើម។ ការសិក្សាក៏បានបង្ហាញទៀតថា ត្រឹមតែ ១សប្តាហ៍ មនុស្សស្រូបសារធាតុប្លាស្ទិកតូចៗទាំងនោះ ចូលក្នុងខ្លួន ដល់ទៅ ៥ក្រាម ឬ ២.០០០ ភាគល្អិតប្លាស្ទិក។

បើតាមលោកស្រី Kala Senathirajah ដែលជាអ្នកចួលរួមក្នុងការសិក្សានេះ ប្រាប់សារព័ត៌មាន CNN ថា ភាគល្អិតតូចៗនៃប្លាស្ទិកទាំងនោះ មានប្រភពដើមផ្សេងៗ រាប់ទាំង សរសៃអំបោះសប្បនិម្មិត ភាគល្អិតក្នុងថ្នាំដុសធ្មេញ ហើយធាតុប្លាស្ទិក ដែលមនុស្សចោលរាល់ថ្ងៃ ដែលបន្តិចៗម្តង បានផ្សាយភាយចូលទៅក្នុងប្រភពទឹក មានទាំងទន្លេ សមុទ្រ។ បន្ថែមពីនោះ សត្វសមុទ្រ ដូចជា ត្រី មឹក ដែលបានលេបចូលសារធាតុទាំងនោះ ក៏បានក្លាយជាប្រភពអាហាររបស់មនុស្សផងដែរ។

លោកស្រី អះអាងទៀតថា៖ ” ច្បាស់ណាស់ រឿងប្លាស្ទិក កំពុងក្លាយជាបញ្ហានៅជុំវិញពិភពលោក។ ហើយការសម្អាតប្លាស្ទិកតែមួយមុខ មិនអាចបំបាត់បញ្ហានេះបានឡើយ ព្រោះធាតុប្លាស្ទិក នៅតែមកពីប្រភពផ្សេងទៀត។”

ដោយឡែក ការស្រាវជ្រាវនៅឆ្នាំ ២០១៨ លើប្រធានបទ ”គ្មានធាតុប្លាស្ទិកក្នុងធម្មជាតិ” ផ្តល់មូលនិធិ ដោយអង្គការសត្វព្រៃពិភពលោក WWF បានរកឃើញថា ត្រឹមតែប្រភពទឹកមនុស្សទទួលទាន គឺមានធាតុប្លាស្ទិក ១.៧៦៩ ភាគល្អិតទៅហើយ ពិសេសប្រភពទឹកនៅសហរដ្ឋអាមេរិក ឥណ្ឌា និងឥណ្ឌូណេស៊ី ជាដើម។

មកទល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវក៏បាន សិក្សាលើបញ្ហាកើតមានលើមនុស្ស នៅពេលស្រូបចូលក្នុងខ្លួនបែបនេះ ដែលអាចបង្កជាបញ្ហាសុខភាពអ្វីខ្លះទៅថ្ងៃមុខ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង