បាត់ដំបង៖ យោងតាមអនុក្រឹត្យលេខ ១៥៣ អនក្រ.បក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិលបាលកម្ពុជា បានសម្រេចបង្កើតឃុំ បួវិល នៃស្រុកបវេល ខេត្តបាត់ដំបង។
អនុក្រឹត្យបានឱ្យដឹងថា ឃុំបួវិល មានភូមិចំនួន ០៩ គឺ ភូមិបវេល២ ភូមិទំនប់ទឹក ភូមិព្រៃទទឹង១ ភូមិព្រៃទទឹង២ ភូមិគោក ភូមិស្លខ្លាញ់ ភូមិកំពង់ឆ្នាំង១ ភូមិកំពង់ឆ្នាំង២ និងភូមិសាមគ្គី ដោយកាត់យកពីឃុំបវេល។
សម្រាប់ទីតាំងសាលាឃុំបួវិល រាជរដ្ឋាភិបាលសម្រេចឱ្យស្ថិតនៅក្នុងភូមិទំនប់ទឹក។ ការបង្កើតឃុំបួវិល ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។ ក្រុមប្រឹក្សាឃុំបរវេល ត្រូវបន្តគ្រប់គ្រងភូមិចំនួន ០៩ របស់ខ្លួន រហូតដល់មានក្រុមប្រឹក្សាឃុំបួវិលមកជំនួស៕