×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

សេដ្ឋកិច្ចរបស់ចិនរក្សាបាននូវការងើបឡើងវិញសន្សឹមៗនៅក្នុងខែមេសា

ប៉េកាំង៖ ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិនបានបង្ហាញកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តងើបឡើងវិញសន្សឹមៗនៅក្នុងខែមេសាក្រោយធ្លាក់ចុះដោយសារវិបត្តិកូវីដ១៩។

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ ការវិនិយោគលើទ្រព្យសកម្មថេរនៅចិនមានចំនួនប្រហែល២.២៣ទ្រីលានដុល្លារអាមេរិកនៅក្នុងរយៈពេល៤ខែដំបូងក្នុងឆ្នាំ២០២១នេះពោលគឺកើនឡើង១៩.៩%បើធៀបទៅនឹងឆ្នាំ២០២០។

ការលក់រាយទំនិញប្រើប្រាស់របស់ចិនបានកើនឡើងដល់៣.៣២ទ្រីលានយ័ននៅក្នុងខែមេសាដោយកើនឡើង១៧.៧%បើធៀបទៅនឹងឆ្នាំមុន។ រីឯកំណើនជាមធ្យមក្នុងរយៈពេល២ឆ្នាំចុងក្រោយគឺ៤.៣%។

ទិន្នន័យនោះបានបង្ហាញផងដែរថា ទិន្នផលឧស្សាហកម្មរបស់ចិនដែលជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់បានកើនឡើង៩.៨%នៅក្នុងខែមេសាដោយសារសកម្មភាពរោងចក្រនៅតែបន្តកើនឡើង។ តួលេខនេះគឺកើនឡើង១៤.១%បើធៀបទៅនឹងកម្រិតក្នុងឆ្នាំ២០១៩ដោយធ្វើឲ្យកំណើនជាមធ្យមក្នុងរយៈពេល២ឆ្នាំចុងក្រោយឡើងដល់៦.៨%។

ទន្ទឹមនឹងនោះវិស័យសេវាកម្មក៏បានកើនឡើង១៨.២%ផងដែរនៅក្នុងសូចនាករផលិតកម្មរបស់គេនៅក្នុងខែមេសា។ ការងើបឡើងវិញនៃឧស្សាហកម្មមួយចំនួនដូចជាផ្នែកសណ្ឋាគារ, ភោជនីយដ្ឋាន, វប្បធម៌, កីឡា និងការកម្សាន្តដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ១៩នោះមានល្បឿនគួរឲ្យកត់សម្គាល់។

ក្រៅពីនេះទាំងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងអត្រាមានការងារធ្វើគឺមានស្ថិរភាព៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង