ថៃ៖ ក្រសួងអប់រំថៃ ត្រៀមអនុវត្តគម្រោងបើកសាកល្បងសាលារៀនឡើងវិញ ដែលមានសាលាចំនួន ៦៨ នៅទូទាំងប្រទេស ស្ថិតនៅក្នុងគម្រោងនេះ។
អ្នកនាំពាក្យក្រសួងអប់រំថៃ បាននិយាយថា សាលារៀនដែលចូលរួមក្នុងការបើកដំណើរការឡើងវិញ រួមមានសាលាចំនួន ២០ នៃការិយាល័យអប់រំពិសេស សាលាចំនួន៣ មកពីការិយាល័យតំបន់អប់រំបឋមសិក្សា សាលាមួយមកពីការិយាល័យតំបន់សេវាអប់រំមធ្យមសិក្សា និង ៤៤ សាលានៃការិយាល័យ នៃគណៈកម្មការអប់រំឯកជន។
អ្នកនាំពាក្យដដែល បាននិយាយបន្តថា គម្រោងនេះមានលក្ខខណ្ឌបីយ៉ាង គឺសាលាដែលបើកឡើងវិញត្រូវតែជាសាលារៀនដែលសិស្សស្នាក់នៅ ការចូលរៀនត្រូវតែជាការស្ម័គ្រចិត្ត ហើយការត្រៀមខ្លួនរបស់សាលា ត្រូវតែអនុលោមតាមវិធានការសុខាភិបាល។
គណៈគ្រប់គ្រងសាលារៀន ត្រូវតែស្នើសុំការអនុញ្ញាតពីអាណាព្យាបាលរបស់សិស្ស និងគណៈកម្មាធិការត្រួតពិនិត្យជំងឺឆ្លងប្រចាំខេត្តសាមី និងរៀបចំកន្លែងដាច់ដោយឡែកនិងតំបន់សុវត្ថិភាព៕
ប្រភព៖ Bangkok Post