×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ពេលកូនខ្ចី ស្លៀកពាក់​ឃ្លុំជិតៗ អាច​ជួយអី​បានខ្លះ?

បើសង្កេតទៅ យើងនៅឃើញមានទម្លាប់ស្ត្រីសម្រាលកូនរួចស្លៀកពាក់ជិតៗ ពាក់មួកបាំងត្រចៀក និងពាក់ស្រោមជើង។ កាលដែលធ្វើបែបនេះ តាមចាស់ៗថា ខ្លួនប្រាណមានកម្ដៅ មិនប៉ះខ្យល់ និងជួយឱ្យសរសៃឆាប់រឹងមាំឡើងវិញ តែបើតាមពេទ្យវិញបានឱ្យដឹងថា ការអនុវត្តបែបនោះគ្មានបានផលអ្វីទេ។

បើតាមលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា កាលពីជំនាន់មុនចាស់ៗ សម្រាលកូននៅក្នុងព្រៃ មានខ្យល់ មានភ្លៀង មិនមែននៅក្នុងមន្ទីរពេទ្យត្រឹមត្រូវ ដូចនេះហើយអាកាសធាតុប្រាកដជាត្រជាក់ប៉ះដល់រាងកាយជាមិនខាន ហើយយើងអ្នកធម្មតាក៏រងាដូចគ្នានឹង។

ចំពោះស្រីៗសម្រាលកូនរួច ពេលជួបបញ្ហាលក្ខខណ្ឌបែបនោះ ប្រាកដជាត្រូវការខោអាវក្រាសៗមកស្លៀកពាក់ហើយ។ ងាកមកសម័យឥឡូវវិញ មិនសូវមានអ្នកធ្វើបែបនោះទៀតទេ ព្រោះស្ត្រីបានសម្រាលនៅក្នុងមន្ទីរពេទ្យត្រឹមត្រូវ។ ចំណែកផលដែលទទួលបានពីការស្លៀកពាក់ជិតឈឹងទាំងនោះគឺគ្មានទេ ព្រោះស្ត្រីសម្រាលកូនរួចអាចស្លៀកពាក់បានជាធម្មតា ធ្វើយ៉ាងណាឱ្យតែយើងស្រណុកខ្លួនឯងទៅ។

នៅមួយចំណុចទៀតដែលម៉ាក់ៗច្រើននៅជឿតាមចាស់បុរាណ គឺស្រីៗខ្លះពេលកូនខ្ចីមិនហ៊ានបើកកង្ហារ ឬម៉ាស៊ីនត្រជាក់ឡើយ ព្រោះខ្លាចត្រជាក់ ហើយសរសៃសសូងមិនរឹងមាំឡើងវិញ ធ្វើឱ្យទាស់សរសៃ។ តែនោះក៏ជាការយល់ខុសវិញទេ ព្រោះពេលអាការៈក្ដៅពេក អាចឱ្យម៉ាក់ៗជួបបញ្ហាសុខភាពផ្សេង ដូចជាថប់ដង្ហើម ក្ដៅស្អុះ និងមានបញ្ហាស្បែកវិញ ព្រោះក្ដៅផង ញើសក៏ហូរ បូករួមនឹងសម្លៀកបំពាក់ក្រាស់ៗទៀត ធ្វើឱ្យរោលរមាស់ជាដើម៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង