×

កុំឱ្យកើត! ក្មេងតូចៗ​កើត​ផ្ដាសាយធំ អាច​រលាកសួត​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ខួរក្បាល

ជំងឺផ្ដាសាយធំ ជាជំងឺផ្លូវដង្ហើមប៉ះពាល់ដល់ច្រមុះ បំពង់ក និងសួត ហើយវាប៉ះពាល់ដល់សុខភាពយើងធ្ងន់ជាងផ្ដាសាយធម្មតា ទាមទារឱ្យមានការពិគ្រោះត្រឹមត្រូវជាមួយពេទ្យទើបជាមកវិញ។ ដូចគ្នាដែរ ក្មេងៗកើតផ្ដាសាយធំ ក៏អាចមានគ្រោះថ្នាក់សុខភាពច្រើនដែរ បើម៉ាក់ប៉ារកវិធីព្យាបាលកូនត្រឹមត្រូវ។

ក្មេងតូចងាយឆ្លងជំងឺផ្ដាសាយធំ ពីមនុស្សនៅជុំវិញខ្លួនណាស់ពិសេសពីមនុស្សពេញវ័យ ឬសមាជិកក្នុងផ្ទះជាដើម។ ជំងឺផ្ដាសាយធំ បើកើតលើក្មេងមានអាយុក្រោម ៥ឆ្នាំ (ពិសេសក្មេងក្រោម២ឆ្នាំ) នឹងមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរកភាពធ្ងន់ធ្ងរ ប្រសិនបើពួកគេឆ្លង។

មជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC) បានឱ្យដឹងថា ក្មេងៗកើតផ្ដាសាយធំ អាចបណ្ដាលឱ្យ៖

• រលាកសួតធ្ងន់ធ្ងរ
• បាត់បង់ជាតិទឹក
• ប្រឈមនឹងកើតជំងឺហឺត បេះដូង
• ប៉ះពាល់ដល់ដំណើរការខួរក្បាល
• មានបញ្ហានៅSinus ឬឆ្លងមេរោគត្រចៀកជាដើម។

យ៉ាងណាក៏ដោយ ម៉ាក់ប៉ាអាចការពារមិនឱ្យក្មេងៗកើតផ្ដាសាយធំបានដោយការយកកូនទៅទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។ វ៉ាក់សាំងផ្ដាសាយធំមិនត្រឹមតែផ្ដល់នូវការការពារដ៏ល្អបំផុតប្រឆាំងនឹងជំងឺប៉ុណ្ណោះទេ វាក៏ជួយកាត់បន្ថយផលវិបាកដែលអាចកើតមាន និងកាត់បន្ថយអត្រាឆ្លងជំងឺផ្ដាសាយធំទៅមនុស្សជុំវិញខ្លួនផងដែរ។

វ៉ាក់សាំងផ្ដាសាយធំអាចចាក់បានចំពោះក្មេងចាប់ពីអាយុ៦ខែឡើងទៅ ហើយមនុស្សធំក៏អាចចាក់វ៉ាក់សាំងនេះការពារខ្លួនបានដែរ៖

• ក្មេងអាយុ ៦ខែ-៩ឆ្នាំ៖ ត្រូវចាក់ ២ដង (ក្រោយចាក់ពីរដងរួច ត្រូវចាក់រម្លឹក១ដង/ឆ្នាំ)
• ក្មេងអាយុ ៩ឆ្នាំ-មនុស្សពេញវ័យ៖ ត្រូវចាក់តែម្ដង និងចាក់រម្លឹក១ដង/ឆ្នាំ រៀងរាល់ឆ្នាំ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង