×

មិនទាន់​ទាំង​ដោះស្រាយ​បញ្ហារឿង​បាត់បង់​ការងារផង ឥលូវមក​រំឭក​រឿងអតីត​សង្សារ​នៅមុខ​ប្រពន្ធទៀត

សប្តាហ៍មុនទស្សនិកជនបានទស្សនារឿងភាគខ្មែរ “ផ្ទះបាយស្នេហ៍” វគ្គ២រួចមកហើយ ដែលលោកគ្រូគាសុខចិត្តដើរចេញពីការងារដោយសារលោកមិនចង់ធ្វើអ្វីដែលខ្លួនឯងមិនពេញចិត្ត ដូចនេះប្រពន្ធរបស់លោកទទូចឱ្យលោកស្វែងរកការងារថ្មីធ្វើជាប្រញាប់ មុនពេលគ្រួសារទាំងអស់ជួបបញ្ហាហិរញ្ញវត្ថុ។

បញ្ហាបាត់បង់ការងារនៅមិនទាន់ដោះស្រាយចប់ផង លោកគ្រូគាបែរបន្ថែមបញ្ហាថ្មីមួយទៀត ដោយរំឭកសង្សារចាស់នៅនឹងមុខប្រពន្ធបង្កឱ្យមានបញ្ហាថ្មីមួយទៀតភ្លាម។ មិនដឹងថា លោកគ្រូគា នឹងដោះស្រាយជាមួយប្រពន្ធដោយរបៀបណាបន្តទៀត បើបញ្ហាផ្ទួនៗបែបនេះ? ដូចនេះដើម្បីដឹងសាច់រឿងបន្ថែមទៀត កុំភ្លេចតាមដានទស្សនាភាគ៣នៅថ្ងៃអាទិត្យសប្តាហ៍នេះ វេលាម៉ោង៨យប់នៅ CTN៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង