×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

មកដឹងពី​ប្រភេទ​វ៉ាក់សាំង ស្រីៗ​ត្រូវចាក់​មុនពេល​ពពោះ និង​ពេលពពោះ

ការចាក់វ៉ាក់សាំងមុនពេលពពោះ និងអំឡុងពពោះ ពិតជាមានសារសំខាន់ណាស់ គឺជួយបង្ការការឆ្លងមេរោគ ឬជំងឺផ្សេងៗ ដែលប៉ះពាល់ដល់សុខភាពម្តាយ និងកូនក្នុងពោះ។ មុនពេលពពោះ និងពេលកំពុងពពោះ ស្រីៗត្រូវចាក់វ៉ាក់សាំងអីខ្លះ? តើវ៉ាក់សាំងនីមួយៗចាំបាច់យ៉ាងណាខ្លះចំពោះម្តាយ និងកូន?

១. វ៉ាក់សាំងត្រូវចាក់មុនពេលពពោះ

ស្រីៗដែលត្រៀមលក្ខណៈយកកូន ចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារជំងឺស្អូច និងអុតស្វាយឱ្យបាន ៣ ខែ មុនមានផ្ទៃពោះ ទើបមានប្រសិទ្ធភាព និងមិនគ្រោះថ្នាក់។ នេះបើតាមការអះអាងរបស់លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រមកពីប្រទេសបារាំង។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា វ៉ាក់សាំងបង្ការជំងឺស្អូច វ៉ាក់សាំងអុតស្វាយ មិនអាចចាក់អំឡុងពេលកំពុងមានផ្ទៃពោះនោះទេ។ ដើម្បីបង្ការជំងឺឆ្លងទាំង ២ មុខនេះ ស្រីៗដែលមានបំណងយកកូន ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺស្អូច វ៉ាក់សាំងអុតស្វាយ ឱ្យបាន៣ខែ មុនពេលមានផ្ទៃពោះ នោះទើបមានសុវត្ថិភាពទាំងម្តាយទាំងកូន។

មកដឹងពីប្រភេទវ៉ាក់សាំង ស្រីៗត្រូវចាក់មុនពេលពពោះ និងពេលពពោះ
ការចាក់វ៉ាក់សាំងមុនពេលពពោះ និងអំឡុងពពោះ ពិតជាមានសារសំខាន់ណាស់ គឺជួយបង្ការការឆ្លងមេរោគ ឬជំងឺផ្សេងៗ ដែលប៉ះពាល់ដល់សុខភាពម្តាយ និងកូនក្នុងពោះ។ មុនពេលពពោះ និងពេលកំពុងពពោះ ស្រីៗត្រូវចាក់វ៉ាក់សាំងអីខ្លះ? តើវ៉ាក់សាំងនីមួយៗចាំបាច់យ៉ាងណាខ្លះចំពោះម្តាយ និងកូន?

១. វ៉ាក់សាំងត្រូវចាក់មុនពេលពោះ

ស្រីៗដែលត្រៀមលក្ខណៈយកកូន ចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារជំងឺស្អូច និងអុតស្វាយ ឱ្យបាន ៣ ខែ មុនមានផ្ទៃពោះ ទើបមានប្រសិទ្ធភាព និងមិនគ្រោះថ្នាក់។ នេះបើតាមការអះអាងរបស់លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រមកពីប្រទេសបារាំង។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា វ៉ាក់សាំងបង្ការជំងឺស្អូច វ៉ាក់សាំងអុតស្វាយ មិនអាចចាក់អំឡុងពេលកំពុងមានផ្ទៃពោះនោះទេ។ ដើម្បីបង្ការជំងឺឆ្លងទាំង ២ មុខនេះ ស្រីៗដែលមានបំណងយកកូន ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺស្អូច វ៉ាក់សាំងអុតស្វាយ ឱ្យបាន៣ខែ មុនពេលមានផ្ទៃពោះ នោះទើបមានសុវត្ថិភាពទាំងម្តាយទាំងកូន។

២. វ៉ាក់សាំងត្រូវចាក់ពេលពពោះ

មានតែវ៉ាក់សាំង ២ មុខប៉ុណ្ណោះដែលតម្រូវឱ្យស្រីៗចាក់ពេលកំពុងពពោះ វ៉ាក់សាំងទាំងនោះមាន វ៉ាក់សាំងការពារជំងឺតេតាណុស និងវ៉ាក់សាំងផ្តាសាយ។
– វ៉ាក់សាំងតេតាណុស
ជំងឺតេតាណូសបង្កដោយបាក់តេរីឈ្មោះ Clostrium tetani ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ នាំឱ្យសាច់ដុំកន្ត្រាក់ មានការឈឺចាប់សាច់ដុំថ្គាម និងក ។ ជំងឺនេះក៏អាចបណ្តាលមកពីសត្វឆ្កែ ឆ្មា ស្វា ឬជ្រូកខាំ និងរបួសដោយសារការមុតអំបែង វត្ថុមិនស្អាត ឬច្រែះជាដើម។ ចំពោះទារកវិញមេរោគតេតាណូសចូលតាមផ្ទិតដោយសារតែការខ្វះអនាម័យ ឬយករបស់មិនស្អាតមិនរុំផ្ចិតកូន។
ស្រីៗពពោះ គ្រូពេទ្យនឹងណែនាំឱ្យចាក់វ៉ាក់សាំងការពារជំងឺតេតាណុស នៅត្រីមាសដំបូង ដើម្បីការពារការកើតជំងឺនេះទាំងម្តាយទាំងកូន។
– វ៉ាក់សាំងផ្តាសាយ
អង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យស្រីៗមានផ្ទៃពោះចាក់វ៉ាក់សាំងផ្តាសាយទោះក្នុងត្រីមាសណាដោយ។ ម្តាយដែលចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ អាចបង្ការកូនពីជំងឺគ្រុនផ្តាសាយនៅប៉ុន្មានខែដំបូងនៃជីវិតរបស់ពួកគេ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង