ភ្នំពេញ ៖គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វក-១៩) បានប្រកាសឱ្យដឹងថា នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់ វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលនឹងចាប់ផ្ដើមបើកយុទ្ធនាការចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ និងខេត្តទាំង២១ទៀត នឹងត្រូវចាប់ផ្តើមបើក យុទ្ធនាការចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដែលមានដូចខាងក្រោម៖
ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កូនចៅមន្ត្រីរាជការថ្នាក់ជាតិ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ៖ ចំពោះកូនចៅរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ សូមទៅទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទីតាំង កាលបរិច្ឆេទ និងពេលវេលាដូចខាង៖
ដោយ គង់ វណ្ណៈ