ភ្នំពេញ៖ មន្ទីរអប់រំ យុជន និងកីឡា រាជធានីភ្នំពេញ សម្រចការផ្អាកដំណើរការ បណ្តោះអាសន្ននូវវិទ្យាល័យ ចំនួន៥ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ ការផ្អាកនេះ ដោយយោងតាមស្តង់ដា (SOP) សម្រាប់ដំណើរ ការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។
ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រសួងបានសម្រេចផ្អាក ដំណើរ ការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សាទាំង៥ចំនួន ១៤ថ្ងៃ និងធ្វើចត្តាឡីស័ក អ្នកពាក់ព័ន្ធផ្ទាល់។ សាលារៀងទាំង៥នោះគឺ៖
១. វិទ្យាល័យ ហ៊ុន សែន ពញាពន់(ថ្នាក់ 9B)
២. វិទ្យាល័យបឹងប្រិយ៍(ថ្នាក់ 12A)
៣. វិទ្យាល័យបឹងធំ(ថ្នាក់ 7A2)
៤. វិទ្យាល័យវត្តភ្នំ (ថ្នាក់ 9H2, 9D2, ១B2, 9B1, 9H2, I2C2, I2C I, 12B2, 12H2)
៥. វិទ្យាល័យវត្តកោះ(ថ្នាក់ 7F)
ចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវរឹតត្បិតការចេញលេង និងបន្តពាក់ម៉ាស និងលាងដៃជាប្រចាំ, មិនអនុញ្ញាតឱ្យមានការទាក់ទង ពីសិស្សថ្នាក់១ ទៅថ្នាក់១ ទៀត និង មិនអនុញ្ញាតឱ្យមានការជួបជុំ ឬ ប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀន៕