×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

ទារកក្ដៀន​ព្រោះ​បៅទឹកដោះគោ សាកវិធី​ទាំងនេះ​សិន មុនឆ្លេឆ្លា​ប្ដូរ​ម្សៅទឹកដោះគោ

ទារកក្ដៀន ជាបញ្ហាមួយទាក់ទងនឹងប្រព័ន្ធរំលាយអាហាររបស់អាអូន និងអាហារដែលអាអូនញ៉ាំចូលទៅ ពិសេសចំពោះទារកបៅទឹកដោះគោ ក្រោយផ្ដាច់ដោះម្ដាយ។ បញ្ហាក្ដៀន ហើមពោះ ឬអាលែកហ្ស៊ី ជាបញ្ហាទារកមួយចំនួនជួប ពេលម៉ាក់ប៉ាមិនចេះជ្រើសរើសម្សៅទឹកដោះគោត្រឹមត្រូវឱ្យអូនម៉ឹម តែនេះមិនមែនមានន័យថា ឱ្យតែទារកក្ដៀនដោយសារបៅទឹកដោះគោ យើងត្រូវប្ដូរម្សៅទឹកដោះគោភ្លាមៗទេ។

ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ
បើតាមការណែនាំពីលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ និងទារក បានឱ្យដឹងថា គ្នាយើងដែលមានទារកក្ដៀន កុំទាន់ឆ្លេឆ្លាប្ដូរម្សៅទឹកដោះគោអី។ ម៉ាក់ប៉ាអាចសាកល្បងប្រើតិចនិកទាំងនេះសិន ក្រែងបានផលជួយដោះស្រាយបញ្ហាបានដូចជា៖

• ឆុងទឹកដោះគោជាមួយទឹកក្ដៅឧណ្ហៗប្រហែល ៧០អង្សារសេ (ទឹកដាំពុះហើយទុកឲ្យត្រជាក់រយៈពេល៣០នាទី) ព្រោះទឹកក្ដៅធ្វើឱ្យម្សៅទឹកដោះគោរលាយល្អដែលធ្វើឱ្យពោះវៀនងាយស្រួលរំលាយ។ ក្រោយឆុងរួច សាកភ្លក់បន្តិចសិន ឬបន្តក់ទឹកដោះគោលើខ្នងដៃសិន ដើម្បីឱ្យដឹងថាក្ដៅល្មម ឬខ្លាំង បើខ្លាំងទុកមួយសន្ទុះសិន។ ម៉ាក់ប៉ាមិនត្រូវបន្ថយម្សៅទឹកដោះគោទេ។
• ម៉ាស្សាពោះឱ្យកូនរាល់ព្រឹកមុនពេលងូតទឹក។
• លាបប្រេងដូងចូលរន្ធគូថកូន ១ថ្នាំងដៃ (ប្រើកូនដៃ) ក្រោយពេលម៉ាស្សាពោះហើយ។
• ចំពោះក្មេងអាយុ ៦ខែឱ្យញ៉ាំទឹកឱ្យបានច្រើន បន្លែបៃតង ល្ហុងទុំ ចេកទុំ ស្រកានាគ ប៉ោម ឬសារីចំហុយ យ៉ាអួរ (ក្មេងក្រោម ១ឆ្នាំប្រើយ៉ាអួរសាប)។
• ចំពោះក្មេងធំ កុំទម្លាប់ឱ្យឈរជុះ ព្រោះពេលឈររន្ធគូថបើកអត់អស់ទេ ជាហេតុធ្វើឱ្យទារកក្ដៀនកាន់តែខ្លាំង។
• រឿងប្រើថ្នាំបន្ទន់លាមកថ្នាំសុលចាំពិគ្រោះជាមួយគ្រូពេទ្យសិនចាំប្រើ (បើចៀសបាន មិនចាំបាច់ប្រើទេ)។
វេជ្ជបណ្ឌិតសញ្ញាប័ត្រពីប្រទេសបារាំងរូបនេះ បន្ថែមថា ទម្លាប់ក្នុងការបន្ទោបង់សំខាន់ណាស់សម្រាប់ការពារ និងព្យាបាលបញ្ហាទល់លាមក ហេតុនេះគួរចាប់បង្រៀនកូនឱ្យមានទម្លាប់អង្គុយកន្ថោរបត់ជើងឱ្យបានលឿននៅពេលកូនចេះអង្គុយ។ កុំឱ្យក្មេងមានទម្លាប់ឈរបន្ទោបង់ព្រោះធ្វើឱ្យទល់លាមកកាន់តែខ្លាំង៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង