×

ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា នឹងរៀបចំ​ការបោះឆ្នោត​សម្រេច​នៅថ្ងៃទី២៨ខែកញ្ញា នូវតួលេខ​ចំនួន៣

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។

ជាលទ្ធផល ភាគីទាំងបីមិនបានឯកភាពគ្នានូវតួលេខប្រាក់ឈ្នួលអប្បបរមាណាមួយច្បាស់លាស់នោះទេ ហេតុដូច្នេះដើម្បីអាចសម្រេចបាននូវតួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២ តំណាងភាគីទាំងបីបានស្នើនូវតួលេខចំនួន ៣ ផ្សេងៗគ្នា ដើម្បីដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាពិនិត្យ នឹងរៀបចំឱ្យមានការបោះឆ្នោតសម្រេចនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមកាលវិភាគដែលបានគ្រោងទុក។

គួររំឭកថា ចាប់ពីឆ្នាំ២០១៩ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី ដែលមានសំឡេងស្មើៗគ្នា ពីគ្រប់ភាគី (១៧-១៧-១៧) ត្រូវបានបង្កើតឡើង ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរបមា។

ជាលទ្ធផល កាលពីអាណត្តិទី១ ក.ជ.ប.អ បានរៀបចំកិច្ចប្រជុំចំនួន២០លើក នៅក្នុងឆ្នាំ២០១៩ និងចំនួន១១លើក នៅក្នុងឆ្នាំ២០២០ ដោយបានកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២០ ចំនួន១៩០ដុល្លារអាមេរិក/ខែ និងសម្រាប់ឆ្នាំ២០២១ ចំនួន ១៩២ដុល្លារអាមេរិក/ខែ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង