×

ថៃ អាចនឹង​ពន្យារពេល​បើកដំណើរការ​ឡើងវិញ​រាជធានី​ខេត្តចំនួន៥ រហូត​ដល់​ខែវិច្ឆិកា

ថៃ៖ ការបើកដំណើរការរាជធានីខេត្តចំនួន ៥ នៅប្រទេសថៃ អាចត្រូវពន្យារពេលរហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ អនុប្រធានផ្នែកទំនាក់ទំនងនិងទីផ្សារ នៃអាជ្ញាធរទេសចរណ៍ថៃ បានចង្អុលបង្ហាញថា ផែនការបើកឡើងវិញ អាចដំណើរការបានលុះត្រាតែប្រជាជន ៧០% បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩។

កាលពីពេលថ្មីៗនេះ អាជ្ញាធរទេសចរណ៍ថៃ បានរៀបចំកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល ដើម្បីវាយតម្លៃស្ថានភាពជុំវិញការបើកដំណើរការឡើងវិញ មុនពេលសំណើនេះ ត្រូវបានដាក់ជូនជាផ្លូវការទៅមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ ហៅកាត់ថា CCSA។

អាជ្ញាធរទេសចរណ៍ថៃ បានរៀបចំកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល មានការព្រួយបារម្ភអំពីអត្រានៃការចាក់វ៉ាក់សាំងនៅតាមបណ្តាខេត្ត ក៏ដូចជាស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសថៃ ដោយការឆ្លងប្រចាំថ្ងៃនៅតែមានជាង ១០.០០០ នាក់។

មន្រ្តីទេសចរណ៍ថៃ បានជំរុញឱ្យមានការបើកដំណើរការឡើងវិញ នៅថ្ងៃទី១ ខែតុលា សម្រាប់ខេត្តឈៀងម៉ៃ ឈុនបូរី ភេតចៈបូរី ប្រាចបឃីរីខាន់ និងទីក្រុងបាងកក ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ និយាយថា គ្មានផែនការណាមួយត្រូវបានអនុម័ត និងវាយតម្លៃយ៉ាងហ្មត់ចត់ឡើយ៕

 

ប្រភព៖ Bangkok Post

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង