×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ថៃ កាត់បន្ថយ​រយៈពេល​ចត្តាឡីស័ក​សម្រាប់​ភ្ញៀវទេសចរ​ចាក់វ៉ាក់សាំង​ពេញលេញ

ថៃ៖ គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លងថៃ នឹងស្នើគណៈកម្មាធិការសុខាភិបាល ឱ្យមានរយៈពេលចត្តាឡីស័កខ្លីសម្រាប់ភ្ញៀវទេសចរបរទេស ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ និងជំរុញសេដ្ឋកិច្ច។

ប្រសិនបើមានការយល់ព្រម ចាប់ពីខែតុលា ក្រុមភ្ញៀវទេសចរបរទេស នឹងត្រូវធ្វើចត្តាឡីស័កត្រឹមតែ ៧-១០ ថ្ងៃ ជំនួសឱ្យ ១៤ថ្ងៃ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ មានបំណងកាត់បន្ថយរយៈពេលចត្តាឡីស័កមកត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ សម្រាប់ភ្ញៀវទេសចរដែលបានទទួលវ៉ាក់សាំងកូវីដ១៩ បានពេញលេញ និងតេស្ត RT-PCR ។

ភ្ញៀវទេសចរតាមផ្លូវអាកាស ដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងគ្មានបណ្ណចាក់វ៉ាក់សាំង នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ។ ពួកគេនឹងត្រូវធ្វើតេស្ត RT-PCR ពីរលើក គឺលើកទី១ ពេលមកដល់ និងលើកទី២ មុនពេលបញ្ចប់ការចត្តាឡីស័ក។

អ្នកដំណើរតាមផ្លូវគោក នៅតែតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃដដែល សម្រាប់អ្នកមិនមានបណ្ណចាក់វ៉ាក់សាំង។ ពួកគេនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត PT-PCR ចំនួនពីរ នៅពេលមកដល់ និងបន្ទាប់ពីរយៈពេល ១២-១៣ ថ្ងៃនៃចត្តាឡីស័ក៕

ប្រភព៖ Bangkok Post

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង