×

នាយកប្រតិបត្តិ​ក្រុមហ៊ុន Pfizer ជឿជាក់ថា ពិភពលោកអាចវិលត្រឡប់មកធម្មតាវិញ ក្នុងរយៈពេល១ឆ្នាំ

អាមេរិក៖ លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer ជឿជាក់ថា ពិភពលោក នឹងអាចវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ក្នុងរយៈពេលមួយឆ្នាំ ដោយកត់សម្គាល់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រចាំឆ្នាំ ជារឿងដែលត្រូវធ្វើផងដែរ។

លោក Bourla បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមួយកាលពីពេលថ្មីៗនេះថា៖ “ ក្នុងរយៈពេលមួយឆ្នាំ ខ្ញុំគិតថាយើងនឹងអាចវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ”។

លោកបានបន្ថែមថា៖ “ខ្ញុំមិនគិតថានេះមានន័យថា វីរុសបំប្លែងខ្លួនកូវីដ១៩ នឹងមិនបន្តកើតមានទេ ហើយខ្ញុំមិនគិតថា នេះមានន័យថាយើងគួរតែអាចរស់នៅដោយមិនចាំបាច់ចាក់វ៉ាក់សាំងនោះដែរ”។ Bourla បានបន្តថា៖ “ប៉ុន្តែជាថ្មីម្តងទៀត អ្វីៗនឹងត្រូវបានឃើញ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង