×

ក្រសួងសុខាភិបាល អនុញ្ញាត​ឱ្យ​អ្នកជំងឺ​កូវីដ១៩​ប្រភេទ Delta ព្យាបាល​នៅតាមផ្ទះ

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត ថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ធ្វើការណែនាំចំពោះការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា នៅតាមផ្ទះ។

ក្រសួងបានណែនាំដូចខាងក្រោម៖

-ការព្យាបាល និងការធ្វើចត្តាឡីស័កក្រោយពេលព្យាបាល ចំពោះអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា ត្រូវធ្វើដូចគ្នាទៅនឹងសេចក្តីកែសម្រួលលក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលនៅផ្ទះ លក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល និង លក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតមធ្យម និងធ្ងន់ នៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ សម្រាប់អ្នកជំងឺកូវីដ១៩ ប្រភេទអាល់ហ្វា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។

-អនុញ្ញាតឱ្យធ្វើការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឬ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ជាមួយគ្នានិងអ្នកជំងឺកូវីដ១៩ ប្រភេទអាល់ហ្វា ដោយពុំចាំបាច់ធ្វើការ ញែកអ្នកជំងឺឡើយ។

-អនុញ្ញាតឱ្យវិស័យសុខាភិបាលឯកជនស្របច្បាប់ទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា។

-អនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ ប្រភេទដែល ធ្វើការសម្រាកព្យាបាលនៅផ្ទះ ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន និងពង្រឹងនូវការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ឱ្យបានហ្មត់ចត់។

-ចំពោះអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា ដែលកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឬ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ លើសពីរយៈពេលកំណត់ក្នុងលក្ខខណ្ឌដែលបានចែង ត្រូវធ្វើតេស្ត PCR និងទទួលបានលទ្ធផលតេស្តអវិជ្ជមាន មុនអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង