×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ចិន ចង់​លើកទឹកចិត្ត​ពលរដ្ឋ​របស់​ខ្លួន​ឱ្យមានកូន ៣នាក់ ប៉ុន្តែ​យុវជន​មិនចង់​រៀបការទេ

ចិន៖ អាជ្ញាធរចិន បានដឹងថា យុវជនមិនចង់រៀបការ និងមានកូនទេ ដែលជាតាមប្រពៃណីដើម្បីចាប់ផ្ដើមគ្រួសារថ្មីមួយនៅប្រទេសចិន ក៏ដូចបណ្ដាប្រទេសនានានៅអាស៊ី។

ទោះបីជាមានការជំរុញនិងលើកទឹកចិត្តយុវជន ឱ្យចាប់ផ្តើមគ្រួសារ និងគម្រោងអនុញ្ញាតឱ្យមានកូន ៣នាក់ក៏ដោយ ក៏ការស្ទង់មតិថ្មីបង្ហាញថា អត្រាអាពាហ៍ពិពាហ៍ នឹងធ្លាក់ចុះនៅប៉ុន្មានឆ្នាំខាងមុខនេះនៅប្រទេសចិន។

ការស្ទង់មតិ ដែលរៀបចំដោយគណៈកម្មាធិការកណ្តាល នៃសម្ព័ន្ធយុវជនកុម្មុយនិស្ត បានរកឃើញថា ជាងមួយភាគបី នៃអ្នកឆ្លើយសំណួរជិត ៣.០០០ នាក់ មិនចង់មានដៃគូឡើយ។

កាសែត Guangming Daily ដែលជាកាសែតជាតិមួយ នៅក្នុងប្រទេសចិន បានលើកឡើងពីការចំណាយខ្ពស់ក្នុងការចាប់ផ្តើមគ្រួសារ ជាមូលហេតុចម្បងនៃភាពស្ទាក់ស្ទើររបស់ពួកគេ។ ការស្ទង់មតិនេះ បានសម្ភាសប្រជាពលរដ្ឋចិន ដែលមានអាយុចន្លោះពី ១៨ ទៅ ២៦ ឆ្នាំដែលរស់នៅក្នុងតំបន់ទីក្រុង។

អត្រាអាពាហ៍ពិពាហ៍នៅប្រទេសចិន បានធ្លាក់ចុះរួចទៅហើយ។ យោងតាមក្រសួងកិច្ចការស៊ីវិល បានឱ្យដឹងថា គូស្វាមីភរិយាចំនួន ៨,១៣ លានគូ ដែលបានចុះឈ្មោះបញ្ជីរៀបការកាលពីឆ្នាំមុន មានការធ្លាក់ចុះ ១២ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។

វាក៏ជាឆ្នាំទី៧ ជាប់ៗគ្នា នៃការធ្លាក់ចុះនេះ ហើយចំនួននេះតំណាងឱ្យការធ្លាក់ចុះ ៤០ ភាគរយពីកម្រិតកំពូល កាលពីឆ្នាំ២០១៣ នៅពេលគូស្វាមីភរិយាចំនួន ១៣,៤៧ លានគូ បានរៀបអាពាហ៍ពិពាហ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង