×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ក្រសួងសុខាភិបាល លើកលែង​កាតព្វកិច្ច​ធ្វើចត្តាឡីស័ក​ចំពោះ​អ្នកជំងឺ​កូវីដ១៩ ដែលបាន​បញ្ចប់​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ និង​នៅតាមផ្ទះ

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងអ្នកជំងឺកូវីដ១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ត្រូវបានលើកលែងចំពោះកាតព្វកិច្ចធ្វើចត្តាឡីស័ក ១៤ថ្ងៃ ចាប់ពីពេលនេះតទៅ។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលពុំបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋាន បានពេញលេញ ត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី១៤ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ១៩ រយៈពេល៣ថ្ងៃចុងក្រោយបន្តបន្ទាប់គ្នា និងពុំត្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃឡើយ។

ជាមួយគ្នានេះ អ្នកជំងឺកូវីដ១៩ ដែលបានចាក់វ៉ាក់សាំង ដូសមូលដ្ឋានបានពេញលេញ ហើយចាប់ពីថ្ងៃទី៦ ទៅពុំមានរោគសញ្ញាជំងឺកូវីដ១៩ រយៈពេល៣ថ្ងៃបន្តបន្ទាប់គ្នា ត្រូវធ្វើតេស្តរហ័សរកកូវីដ១៩ ដោយខ្លួនឯងនៅថ្ងៃទី៩។ បើទទួលលទ្ធផលអវិជ្ជមាន ពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។

ប្រសិនបើលទ្ធផលតេស្តកូវីដ១៩វិជ្ជមាន ត្រូវធ្វើតេស្តរហ័សរកកូវីដ១៩ ដោយខ្លួនឯងឡើងវិញនៅថ្ងៃទី១១ ហើយបើទទួលទ្ធផលអវិជ្ជមាន អាចបញ្ចប់ការព្យាបាល និងពុំតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ។

ក្នុងករណីពុំមានលទ្ធផលធ្វើតេស្តរហ័សរកកូវីដ១៩ ដោយខ្លួនឯង នៅថ្ងៃទី៩ អនុញ្ញាតឱ្យបញ្ចប់ការព្យាបាល នៅថ្ងៃទី១២ប្រសិនបើពុំមានរោគសញ្ញាកូវីដ១៩ ចាប់ពីថ្ងៃទី៩ទៅរយៈពេល៣ថ្ងៃបន្តបន្ទាប់គ្នា និងពុំតម្រូវឱ្យធ្វើចត្តាឡីស័កទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង