×

ក្រសួងអប់រំ​អំពាវនាវ ចូលរួម​ឧបត្ថម្ភ​សម្ភារ​ប្រឆាំង​កូវីដ-១៩ នៅតាម​គ្រឹះស្ថានសិក្សា ខណៈ​សាលារៀន​នឹង​បើកឡើងវិញ នៅថ្ងៃទី១ វិច្ឆិកា

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានអំពាវនាវ
ឱ្យមានការចូលរួម និងឧបត្ថម្ភពីសំណាក់មាតាបិតា និងគ្រប់អ្នកពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ម៉ាសការពារ និង
បរិក្ខារអនាម័យនៅតាមគ្រឹះស្ថានសិក្សា ខណៈសាលារៀននឹងបើកឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្រសួងអប់រំ បានឲ្យដឹងថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបន្តពិនិត្យមើល ចាត់វិធានការថែទាំ លើកកម្ពស់ អនាម័យ សណ្តាប់
ធ្នាប់ និងសុវត្ថិភាពនៅតាមសាលារៀន និងមិនអនុញ្ញាតឱ្យមានការលក់ដូរចំណី ឬអាហារ និងសកម្មភាព
ហាត់កីឡានៅក្នុងគ្រឹះស្ថានសិក្សានោះទេ។

ក្រសួងអប់រំ បានបញ្ជាក់ថា ចំពោះគ្រូបង្រៀនដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ គួរតែបង្រៀនតាមអនឡាញ ឬចែកសន្លឹកកិច្ចការ ហើយគ្រូបង្រៀនដែលមិនទាន់បានចាក់វ៉ាក់សាំងការ
ពារកូវីដ-១៩នឹងមិនទាន់អនុញ្ញាតឱ្យបង្រៀននៅក្នុងសាលារៀនឡើយ និងត្រូវជំរុញ ឬលើកទឹកចិត្តឱ្យ
ទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ តែក៏មានករណី
លើកលែងចំពោះ ករណីដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង គ្រូបង្រៀននៅតែអាចបង្រៀននៅក្នុង សាលារៀនបាន ប៉ុន្តែត្រូវមានវិធានការការពារ ឬប្រើប្រាស់ថ្នាំព្យាបាល ដើម្បីកុំឱ្យមានការ ចម្លង នៅក្នុង
គ្រឹះស្ថានសិក្សា និងត្រូវមានការបណ្តុះបណ្តាលអំពីការអប់រំសុខភាពសិក្សា និងវិធានការការពារការឆ្លង
ជំងឺកូវីដ-១៩ ដល់បុគ្គលិកអប់រំនៅថ្នាក់ក្រោមជាតិ និងនៅតាមគ្រឹះស្ថានសិក្សា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង