×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ក្រសួង​ការងារ​ថៃ នឹង​ផ្ដល់វ៉ាក់សាំង​កូវីដ១៩​ជូន​ពលករ​ក្រោម​ប្រព័ន្ធ​សន្តិសុខសង្គម

ថៃ៖ ក្រសួងការងារថៃ គ្រោងនឹងបើកកិច្ចពិភាក្សាជាមួយដៃគូរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យមានការជួលកម្មករចំណាកស្រុកបន្ថែម ដោយសារតម្រូវការពលកម្មខ្ពស់ក្នុងវិស័យអាជីវកម្មជាច្រើន។ ជាមួយគ្នានេះ ក្រសួងថា វ៉ាក់សាំងនឹងត្រូវបានផ្តល់ជូននៅពេលក្រោយ ក្រោមប្រព័ន្ធសន្តិសុខសង្គម។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។

ប្រភពបានបន្ថែមថា សម្រាប់អ្នកដែលមិនមានការរ៉ាប់រងដោយប្រព័ន្ធ និយោជករបស់ពួកគេត្រូវទទួលខុសត្រូវលើថ្លៃដើមនៃវ៉ាក់សាំង។

ក្រសួងការងារថៃ បានបន្តថា សម្រាប់ពលករដែលមិនស្ថិតក្រោមប្រព័ន្ធសន្តិសុខសង្គម ម្ចាស់អាជីវកម្មទាំងអស់ ត្រូវជាអ្នករ៉ាប់រងថ្លៃចាក់វ៉ាក់សាំងរបស់ពលករ។

លោកវេជ្ជបណ្ឌិត Chawetsan Namwat ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះថ្នាក់ និងជំងឺ នៃក្រសួងសុខាភិបាលថៃ បានថ្លែងថា ម្ចាស់អាជីវកម្ម គួរតែគិតគូរពីការចាក់វ៉ាក់សាំងការពារកូវីដ១៩ដល់ពលករចំណាកស្រុក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយបន្ថែមថាវ៉ាក់សាំងនេះ មាននៅក្នុងខេត្តជាច្រើន។

នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបានរាយការណ៍ថា ពលករចំណាកស្រុកចំនួន ៣៥៦.៣៣៧នាក់ ឬ ៧,២៧ភាគរយ នៃពលករសរុប បានទទួលវ៉ាក់សាំងកូវីដ១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង