×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ក្រុមហ៊ុន Sinovac ថា​វ៉ាក់សាំង​កូវីដ១៩​របស់ខ្លួន មាន​សុវត្ថិភាព​សម្រាប់​កុមារ និង​ទារក​ចាប់ពី៦ខែ

ចិន៖ ក្រុមហ៊ុន Sinovac បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac គឺមានសុវត្ថិភាពសម្រាប់កុមារ និងទារក ចាប់ពីអាយុ ៦ខែ ដោយផ្អែកលើទិន្នន័យចុងក្រោយបំផុត។ នេះបើយោងតាមមន្ត្រីក្រុមហ៊ុនដែលសង្ឃឹមថា ការចាក់វ៉ាក់សាំងជំនាន់ក្រោយ អាចផ្តល់ការការពារបន្ថែមទៀតដើម្បីប្រឆាំងនឹងមេរោគនេះ។

នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មានហុង South China Morning Post មន្ត្រីជាន់ខ្ពស់ Sinovac បានបង្ហាញថា ក្រុមហ៊ុនបានបញ្ជូនទិន្នន័យទៅរដ្ឋាភិបាលហុងកុង កាលពីខែមុន ពីការសាកល្បង ២ដំណាក់កាលដំបូងពាក់ព័ន្ធ នឹងកុមារចិនដីគោក ដែលមានអាយុពី ៣ ទៅ ១៧ ឆ្នាំ។ ទិន្នន័យពីការចាក់វ៉ាក់សាំងរបស់កុមារដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំនៅចិនដីគោក ក៏ត្រូវបានរួមបញ្ចូលផងដែរដើម្បីគាំទ្រការរកឃើញស្តីពីសុវត្ថិភាព។

ដំណាក់កាលចុងក្រោយ មានទារកប្រហែល ១៤.០០០ នាក់ ដែលមានអាយុពី ៦ ខែដល់ ១៧ ឆ្នាំនៅក្នុងប្រទេស ដូចជាអាហ្វ្រិកខាងត្បូង ឈីលី ហ្វីលីពីន និងម៉ាឡេស៊ី ហើយនឹងពិនិត្យមើលផលប៉ះពាល់នៃវ៉ាក់សាំង បន្ទាប់ពីពួកគេបានទទួលចំនួន២ដូស។ ក្រុមហ៊ុន នឹងតាមដានពីប្រសិទ្ធភាពភាពស៊ាំនឹងមេរោគ និងសុវត្ថិភាព។

ក្នុងចំណោមកុមារចំនួន ២.១៤០ នាក់ដែលត្រូវបានជ្រើសរើស មកទល់ពេលនេះ ៦៨៤នាក់ ត្រូវបានវាយតម្លៃពីសុវត្ថិភាពនៃវ៉ាក់សាំង។ ប្រហែល ១៨,៦ ភាគរយ មានប្រតិកម្មទាក់ទងនឹងវ៉ាក់សាំង ដែលភាគច្រើនឈឺក្បាល និងឈឺចាប់នៅកន្លែងចាក់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង