ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៨ នាក់, អ្នកជំងឺចំនួន ៧២ នាក់ជាសះស្បើយ និងស្លាប់ចំនួន ៦ នាក់ (ក្នុងនោះ ៤ នាក់អត់បានចាក់វ៉ាក់សាំង)។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ សរុបចំនួន ១១៩.១៦០ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៥.៥១៩ នាក់ និងស្លាប់ ២.៨៣៥ នាក់៕