×

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ណែនាំពី​មុខងារ​សំខាន់មួយ​សម្រាប់ iOS 15.2

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកិវទ្យា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន Apple នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 15.2 ដែលមានបន្ថែមមុខងារថ្មីៗជាច្រើន ប៉ុន្តែក្នុងចំណោមមុខងារទាំងនោះ មុខងារ Legacy Contacts គឺជាមុខងារសំខាន់មួយដែលលោកអ្នកគួរតែប្រើប្រាស់។

ជាមួយនឹងមុខងារ Legacy Contacts អ្នកប្រើប្រាស់អាចធ្វើការកំណត់មនុស្សដែលអាចទុកចិត្តបាន ដើម្បីអាចប្រើ Apple ID ក្នុងការទាញយកទិន្នន័យនៅក្នុងគណនី iCloud (Digital Legacy) បន្ទាប់ពីលោកអ្នកទទួលមរណភាព។ ពួកគេអាចចូលទៅមើល រូបថត សារ កំណត់ចំណាំ ឯកសារ បញ្ជីឈ្មោះ ព្រឹត្តិការណ៍ប្រតិទិន និងកម្មវិធី ជាដើម ប៉ុន្តែពួកគេមិនអាចទទួលបានលេខសម្ងាត់ iCloud Keychain នោះទេ។

ដើម្បីប្រើមុខងារនេះ អ្នកប្រើប្រាស់អាចចូលទៅក្នុង Settings >ចុចនៅលើរូបប្រូហ្វាល >Password & Security >Legacy Contact ហើយធ្វើការជ្រើសរើសដើម្បីបញ្ជាក់ឈ្មោះអ្នកកំណត់។ ដើម្បីអាចចូលទៅប្រើគណនី iCloud របស់លោកអ្នកបាន ពួកគេត្រូវផ្តល់លេខសំគាល់ និងសំបុត្រមរណភាព៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង