×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ធនាគារ វីង និង​សាជីវកម្ម ធានា ឥណទាន កម្ពុជា សហការគ្នា​ជួយដល់​ការស្តារឡើងវិញ​នូវប្រតិបត្តិការ​អាជីវកម្ម​នានា

ដោយមានការគាំទ្រពីសាជីវកម្ម ធានា ឥណទាន កម្ពុជា ឥឡូវនេះម្ចាស់អាជីវកម្មនានាដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ អាចស្នើសុំប្រាក់កម្ចីពីធនាគារ វីង ដើម្បីបន្តប្រតិបត្តិការរបស់ពួកគេបានហើយ។

ធនាគារ វីង (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសហការគ្នាលើការផ្តល់ប្រាក់កម្ចីដល់ប្រតិបត្តិករអាជីវកម្មនៅកម្ពុជា ដែលអាចប្រឈមនឹងការលំបាកក្នុងការទទួលបានប្រាក់កម្ចីដោយសារកង្វះខាតទ្រព្យបញ្ចាំគ្រប់គ្រាន់។

ភាពជាដៃគូនេះនឹងបញ្ចូលធនាគារវីង ក្នុងគម្រោងធានាឥណទាននៃសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជួយដល់អាជីវកម្មនានាដែលរងផលប៉ះពាល់ខណៈមានជំងឺរាតត្បាតកូវីដ១៩ រួមមាន៖ អាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការសម្រួលដល់ការទទួល បានហិរញ្ញប្បទាន ពី សម្រាប់ការកៀរគរទុនបង្វិលវិនិយោគនិងការពង្រីក អាជីវកម្មជាដើម។

លោក ហាន ប៉េងក្វាង អគ្គនាយក នៃធនាគារវីង បានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលឥឡូវនេះយើងអាចបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់យើងដល់ម្ចាស់អាជីវកម្មកាន់តែច្រើនជាងមុនតាមរយៈការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា។ យើងបានបង្កើតផលិតផល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងយ៉ាងសម្បូរបែបដើម្បីជួយម្ចាស់អាជីវកម្មនានានៅកម្ពុជា។ ភាពជាដៃគូនៅថ្ងៃនេះ នឹងក្លាយជាកត្តាជំរុញមួយទៀតជួយឱ្យយើងខិតកាន់តែជិតដល់មា្ចស់អាជីវកម្មទាំងនោះ។”

សាជីវកម្មធានាឥណទានកម្ពុជា នឹងគាំទ្រធនាគារវីង ក្នុងការធានាប្រាក់កម្ចីដល់ម្ចាស់អាជីវកម្មដែលត្រូវបានចាត់ទុកថាមានលទ្ធភាពសង ប៉ុន្តែខ្វះខាតនូវទ្រព្យបញ្ចាំ ដោយផ្តល់នូវការធានាឥណទាន ដែលជាការពារបន្ថែមមួយទៀត ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី។

បន្ទាប់ពីសម្ពោធជាផ្លូវការជាធនាគារពាណិជ្ជក្នុងខែមេសា ឆ្នាំ២០២១ ធនាគារ វីង បានបង្កើតឱ្យមានផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន រូបវន្តបុគ្គល និងម្ចាស់អាជីវកម្មនានា។ អតិថិជន អាចទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុទាំងនោះ បានតាមរយៈការិយាល័យកណ្តាលនៃធនាគារវីង កម្មវិធីស្មាតហ្វូនវីង និង ភ្នាក់ងារវីងដែលមានជាង១ម៉ឺនកន្លែងនៅទូទាំងប្រទេសកម្ពុជា។
ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារវីង នឹងក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយ ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ២០ របស់ ស.ធ.ក. ក្នុងការផ្តល់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព ដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំសម្រាប់ជាទុនបង្វិល និងកា
រពង្រីកអាជីវកម្មរបស់ពួកគេ។

លោក Wong Keet Loong អគ្គនាយក ស.ធ.ក. បានមានប្រសាសន៍ថា៖ “ភាពជាដៃគូរបស់យើងជាមួយធនាគារវីង គឺជាយុទ្ធសាស្រ្តមួយសម្រាប់ ស.ធ.ក ក្នុងការប្រើប្រាស់បណ្តាញគ្របដណ្តប់យ៉ាងទូលំទូលាយនៃផលិតផលហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារវីង តាមរយៈបណ្តាញឌីជីថលដែលធនាគារមានរួចជាស្រេច។ វាក៏នឹងជំរុញឱ្យ ស.ធ.ក. បញ្រ្ជាបខ្លួន ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឌីជីថល តាមរយៈការផ្តល់ការធានាឥណទានលើកម្ចីអាជីវកម្ម នៅក្នុងប្រព័ន្ធអេកូឌីជីថលរបស់ធនាគារវីង។”

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ សាជីវកម្មធានាឥណទានកម្ពុជា មានគោលបំណងបង្កើន បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម តាមរយៈការផ្តល់ការធានាឥណទានលើកម្ចី ដែល ផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចីដោយផ្អែកលើស្តង់ដារអន្តរជាតិ។
ម្ចាស់អាជីវកម្មដែលមានសញ្ជាតិកម្ពុជា ហើយកាន់កាប់ភាគហ៊ុនលើសពី៥០% ឥឡូវនេះអាចទាក់ទងធនាគារ វីង សម្រាប់គម្រោងធានារបស់សាជីវកម្មធានាឥណទានកម្ពុជា ឬទាក់ទងដោយផ្ទាល់តាមរយៈគេហទំព័រ www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង