×

អាល្លឺម៉ង់ រឹតបន្តឹង​ការធ្វើដំណើរ​សម្រាប់​ភ្ញៀវ​មកពី​ប្រទេស​ចំនួន៤ រួមទាំង​ប្រទេសឡាវ

ឡាវ៖ អ្នកធ្វើដំណើរមកពីប្រទេស អូទ្រីស ហុងគ្រី សាធារណរដ្ឋឆេក និងប្រទេសឡាវ នឹងប្រឈមមុខនឹងការរឹតបន្តឹងការចូលទៅកាន់ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីប្រទេសចំនួន៤នេះ ត្រូវបានចុះក្នុងបញ្ជីជាប្រទេសដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩។

វិទ្យាស្ថាន Robert Koch (RKI) ដែលជាទីភ្នាក់ងាររបស់ប្រទេសអាល្លឺម៉ង់ទទួលបន្ទុកការពារ និងគ្រប់គ្រងជំងឺ បានចេញផ្សាយសេចក្តីប្រកាសមួយ ថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកានេះ ប្រទេសឡាវ អូទ្រីស ហុងគ្រី និងសាធារណរដ្ឋឆេក នឹងត្រូវបានដាក់ក្នុងបញ្ជីហានិភ័យខ្ពស់ ដែលត្រូវបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ច្រើនជាង ១០០ករណីក្នុងចំណោមប្រជាជន ១សែននាក់កាលពីសប្តាហ៍មុន។

អ្នកធ្វើដំណើរមកពីប្រទេសឡាវ សាធារណរដ្ឋឆេក អូទ្រីស និងហុងគ្រី ឥឡូវនេះ ត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ថ្ងៃនៅពេលពួកគេទៅដល់ប្រទេសអាល្លឺម៉ង់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង