ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកជាប់ជាង១៤ម៉ឺននាក់ ស្មើប្រមាណជាង៩៥% លើចំនួនសិស្សប្រឡងសរុបជាង ១៥ម៉ឺននាក់។
ក្រសួងអប់រំ បានឱ្យដឹងទៀតថា មានមណ្ឌលប្រឡងសរុប ១.៧១៧ មណ្ឌល និងបន្ទប់ សរុប ៧.០៦៧ បន្ទប់។ បេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៥៤.៨៩៩ នាក់ ស្រី ៨៣.៨២៣ នាក់ បេក្ខជនបាន មកប្រឡងសរុប ១៤៥.៦៦៨ នាក់ ស្រី ៧៩.០៥៦ នាក់ និងបេក្ខជនអវត្តមានសរុប ៩.២០២ នាក់ ស្មើនឹង ៦៣១% ស្រី ៤.៧២៦ នាក់ ស្មើនឹង ៥,៩៧%។ បេក្ខជនប្រឡងជាប់សរុប ១៤១.០៥៦ នាក់ ស្មើនឹង ៩៥,៩៧% ស្រី ៧៧.៤៩៥ ស្មើនឹង ៩៧,២៩%៕