×

ចុះទៀតហើយ! សាំងចុះ ២៥០រៀល​ក្នុង១លីត្រ ខណៈ​ម៉ាស៊ូត​ក៏ចុះ នៅ​ដើមខែធ្នូនេះ

ភ្នំពេញ៖ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈថ្មី សម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ គឺ ៤.២០០រៀល ក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៣.៨៥០ រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត។

សូមជម្រាបថា ធៀបនឹងរយៈពេល ២សប្ដាហ៍ចុងខែមុន តម្លៃសាំងធម្មតា បានចុះ ២៥០រៀល ខណៈតម្លៃម៉ាស៊ូត បានចុះ ២០០រៀលក្នុង១លីត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង