×

ក្រសួង​អនុញ្ញាត​ឱ្យគ្រឹះស្ថាន​មត្តេយ្យ​សិក្សា និង​សេវា​ថែទាំ​កុមារ​អាយុ​ចាប់ពី​៥ឆ្នាំឡើង បើកដំណើរការ​ឡើងវិញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យបើកដំណើរការឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារសម្រាប់កុមារមានអាយុចាប់ពី៥ឆ្នាំឡើង នៅគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

បន្ទាប់ពីគ្រឹះស្ថានបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សាភាគច្រើន ទាំងសាធារណៈ និងឯកជន បានបើកដំណើរការឡើងវិញដោយរលូន និងពុំមានហេតុការណ៍អ្វីកើតឡើង គួរកត់សម្គាល់ពាក់ព័ន្ធនឹងសុខភាពរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស និងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សា ក្រសួងសម្រេចបើកដំណើរការឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារ សម្រាប់កុមារមានអាយុចាប់ពី ៥ឆ្នាំឡើង នៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង