×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

អាកាសធាតុ​ប្រែប្រួល ម៉ាក់ប៉ា​គួរដឹងវីធី​ការពារ​កូន​ពីជំងឺ​រលាកទងសួត

ជំងឺរលាកទងសួតភាគច្រើនកើតលើអាអូនអាយុក្រោម ២ឆ្នាំ ហើយច្រើនតែកើតនៅក្នុងអាកាសធាតុត្រជាក់ៗដូចសព្វថ្ងៃនេះ។ ជំងឺរលាកទងសួតនេះ អាចវិវត្តពីស្រាលទៅធ្ងន់ធ្ងរ ជាហេតុម៉ាក់ៗប៉ាត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមចំពោះសុខភាពកូន ពិសេសប្រព័ន្ធផ្លូវដង្ហើមក្នុងរដូវនេះ។

ជំងឺរលាកទងសួតបង្កឡើងដោយពពួកវីរុស Respiratory syncytial virus និងខ្លះទៀតអាចបង្កឡើងដោយពួកមេរោគ Adenovirus ។ ករណីជំងឺនេះ ភាគច្រើនមានសភាពស្រាល និងអាចព្យាបាលជាសះស្បើយធម្មតាវិញក្នុងរយៈពេលចាប់ពី ២-៣សប្ដាហ៍ ប៉ុន្តែក្មេងៗខ្លះ ក៏អាចវិវត្តទៅជាករណីធ្ងន់ធ្ងរទាមទារឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏មាន។

រោគសញ្ញានៃជំងឺរលាកទងសួតលើកុមារ
ចំពោះរោគសញ្ញាដំបូងនៃជំងឺរលាកទងសួត គឺប្រហាក់ប្រហែលនឹងជំងឺផ្ដាសាយទូទៅដែរដូចជា ហៀរសម្បោរ និងក្អក។ ប៉ុន្តែ វាក៏អាចលេចចេញនៅសញ្ញាបន្ទាប់បន្សំផ្សេងៗទៀតដូចជា៖

• ក្ដៅខ្លួន
• ក្អកស្ងួត (ក្អកមិនបាត់)
• ពិបាកញ៉ាំអាហារ
• ដង្ហក់
• ឡើងស្វាយ (ក្នុងករណីធ្ងន់ធ្ងរ)។

ជំងឺរលាកទងសួតលើកុមារនេះ មិនមានវ៉ាក់សាំងចាក់ការពារសុខភាពកូនពីជំងឺនេះនៅឡើយទេ។ ម៉្យាងវិញទៀត បើម៉ាក់ប៉ាឃើញកូនមិនស្រួលគួរយកកូនទៅពិនិត្យជាមួយគ្រូពេទ្យជំនាញឱ្យបានលឿនតាមដែលអាចធ្វើទៅតាម ហើយបើអាអូនឈឺជំងឺរលាកទងសួត គ្រូពេទ្យអាចផ្ដល់ជាថ្នាំបញ្ចុះកម្ដៅ សេរ៉ូមប្រៃ ឬថ្នាំប្រឆាំងវីរុសឱ្យអាអូនញ៉ាំ។ បន្ថែមពីនេះ យើងត្រូវផ្ដល់ទឹកឱ្យអាអូនញ៉ាំឱ្យច្រើន ចៀសវាងកូនកើតបញ្ហាខ្សោះទឹក អំឡុងពេលឈឺ។

តិចនិកបង្ការជំងឺរលាកទងសួតលើកុមារ
ម៉ាក់ប៉ាអាចជួយកាត់បន្ថយហានិភ័យជំងឺនេះ កុំឱ្យកើតឡើងលើអាអូនបានដោយអនុវត្តតាម ៥ តិចនិកខាងក្រោមនេះដូចជា៖

• លាងសម្អាតដៃម៉ាក់ៗ និងកូនឱ្យបានស្អាត និងញឹកញាប់
• ជូតសម្អាតរបស់របរកូនលេងជាប្រចាំ (ចៀសវាងអាអូនយកទៅដាក់ក្នុងមាត់ ឆ្លងមេរោគផ្ទុកលើប្រដាប់លេង)
• ឱ្យកូននៅក្នុងផ្ទះរហូតទាល់អាអូនជាសះស្បើយ សឹមឱ្យចេញលេងក្រៅ
• កុំឱ្យអ្នកឈឺផ្ដាសាយនៅក្បែរកូនតូច (ពិសេសទារកទើបកើត) និងចៀសវាងជក់បារីនៅក្បែរកូន៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង