×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

កូនឈឺទ្រូង​អាច​បណ្ដាលមក​ពី​មូលហេតុ​ទាំងនេះ

ក្មេងៗអាចត្អូញត្អែរពីអាការៈឈឺទ្រូង ដោយសារតែមូលហេតុផ្សេងៗ ហើយមូលហេតុទូទៅនៃអាការៈនេះ មិនពាក់ព័ន្ធនឹងបេះដូងទេ ប៉ុន្តែអាចបណ្ដាលមកពីជញ្ជាំងទ្រូងទៅវិញ។ អាការឈឺទ្រូងចំពោះកុមារ ជាមូលហេតុទូទៅបំផុតមួយដែលប៉ាម៉ាក់តែងតែនាំកូនទៅជួបគ្រូពេទ្យជំងឺបេះដូងកុមារ។ យ៉ាងណាមិញ អាការៈមួយនេះ ភាគច្រើនអាចនឹងបាត់ទៅវិញដោយខ្លួនឯង។

ការឈឺទ្រូងបណ្ដាលមកពីអ្វី?

យោងតាមគ្រូពេទ្យឯកទេសជំងឺបេះដូងកុមារនៅ Cleveland Clinic បានឲ្យដឹងថា កុមារអាចនឹងកើតមានអាការៈឈឺទ្រូង ដោយសារតែធ្វើសកម្មភាពផ្សេងៗ ឬសកម្មភាពខ្លាំងក្លាជាងធម្មតា ហើយអាចបណ្ដាលមកពីបញ្ហានៅក្នុងសួត ឆ្អឹងជំនីរ សាច់ដុំជញ្ជាំងទ្រូង ឬសន្លាក់រវាងឆ្អឹងជំនីរ និងឆ្អឹងដោះ។ ក្នុងករណីដែលកុមារមានប្រវត្តិគ្រួសារកើតមានអាការៈឈឺទ្រូងនេះ កូនក៏ងាយនឹងកើតជំងឺនេះដែរ។

ចំណែកឯការឈឺទ្រូងដែលបណ្ដាលមកពីសាច់ដុំ និងឆ្អឹងដែលកើតលើកុមារជាច្រើន គឺបណ្ដាលមកពីមូលហេតុទាំងនេះ៖

• ការកន្ត្រាក់ ឬរមួលសាច់ដុំ និងសរសៃប្រសាទជញ្ជាំងទ្រូង
• ផ្ដាសាយ ឬក្អក
• ការឈឺចាប់ដែលបណ្ដាលមកពីការរលាកនៃឆ្អឹងខ្ចី ដែលភ្ជាប់ឆ្អឹងទ្រូង

ក្រៅពីការឈឺទ្រូងដែលបណ្ដាលមកពីសាច់ដុំ និងឆ្អឹង មូលហេតុទូទៅផ្សេងទៀត រួមមាន៖
• ជំងឺរលាកសួត
• ជំងឺហឺត
• ជំងឺច្រាលអាស៊ីដក្រពះ
• ពេលខ្លះ កុមារអាចមានប្រតិកម្មចំពោះភាពតានតឹង និងការថប់បារម្ភ ទៅជាការឈឺទ្រូង
• ការរលាកជញ្ជាំងទ្រូង
• ការឆ្លងមេរោគផ្លូវដង្ហើម
• ជំងឺបេះដូង

រោគសញ្ញានៃបញ្ហាបេះដូងកើតលើកុមារ
ការឈឺទ្រូង ដែលទាក់ទងនឹងបេះដូងកម្រនឹងកើតមានលើកុមារណាស់។ ប៉ុន្តែ ប្រសិនបើប៉ាម៉ាក់សង្កេតឃើញរោគសញ្ញាទាំងនេះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យបេះដូងកុមារ។
• ការឈឺទ្រូងអំឡុងពេល ឬក្រោយពេលហាត់ប្រាណ
• ឈឺចាប់ និងមានសម្ពាធក្នុងទ្រូង ដែលមិនងាយបាត់ទៅវិញ
• សកម្មភាពរាងកាយថយចុះក្នុងរយៈពេលជាច្រើនសប្ដាហ៍ ឬច្រើនថ្ងៃ
• ការឈឺទ្រូងដែលអាចឱ្យក្មេងសន្លប់ ឬជិតសន្លប់
• ការឈឺទ្រូងចំពោះកុមារដែលកើតជំងឺបេះដូងពីកំណើត

ពេលណាប៉ាម៉ាក់គប្បីនាំកូនទៅជួបគ្រូពេទ្យ?

ការឈឺទ្រូងចំពោះកុមារភាគច្រើនមានលក្ខណៈស្រាល។ ប៉ុន្តែ បើកូនឈឺទ្រូងធ្ងន់ធ្ងរ និងមានរោគសញ្ញាគ្រុនក្ដៅ ពិបាកដកដង្ហើម ឈឺចាប់នៅពេលដែលដកដង្ហើមវែងៗ ឬចង្វាក់បេះដូងលោតញាប់ជាង២០០ ចូរពិគ្រោះជាមួយនឹងគ្រូពេទ្យបេះដូងកុមារ ក៏ដូចជាធ្វើតេស្តដើម្បីកំណត់ពីបញ្ហាសុខភាពឱ្យបានច្បាស់លាស់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង