×

ច្បាប់ថ្មី​នៅ​ប្រទេសបារាំង នឹងដាក់ពន្ធនាគារ​៣ឆ្នាំ និង​ពិន័យ​ជាប្រាក់​ជាង៥ម៉ឺនដុល្លារ​ដល់​ជនណា​ដែល Bullies អ្នកដទៃ

បារាំង៖ ការសើចចំអក ឬការគំរាមកំហែង គឺជាសកម្មភាពមួយដែលប្រទេសទាំងអស់ទូទាំងពិភពលោកសុទ្ធតែបានជួបប្រទះមិនថាចំពោះសិស្សសាលា ឬ បុគ្គលិកការងារនោះឡើយសុទ្ធតែបាក់ទឹកចិត្តពីការសើចចំអក គំរាមកំហែង និងខ្លះរហូតឈានដល់ការសម្លាប់ខ្លួនទៀតផង។

បញ្ហានេះភាគច្រើនបានកើតឡើងចំពោះសិស្សសាលា ដោយសារបញ្ហាបែបនេះបានកើតឡើងជាញឹកញាប់ខ្លាំងពេក ប្រទេសបារាំងបានចេញច្បាប់ថ្មីមួយនឹងដាក់ទោសដល់ជនណាដែលបញ្ចេញសកម្មភាពគំរាមកំហែងលើអ្នកដទៃឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់ជាង ៥ម៉ឺនដុល្លារអាមេរិក។

សម្រាប់បញ្ហាធ្ងន់ធ្ងរដែលបណ្តាលឱ្យជនរងគ្រោះឈានដល់ការសម្លាប់ខ្លួន នោះអ្នកប្រព្រឹត្តអាចជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់១៧ម៉ឺនដុល្លារអាមេរិកពីបទល្មើសព្រហ្មទណ្ឌ។ គួរបញ្ជាក់ដែរថា ច្បាប់ថ្មីនេះត្រូវបានគេរំពឹងថានឹងដាក់ឱ្យអនុម័តនៅក្នុងខែកុម្ភៈ ខាងមុខនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង