ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២នាក់ ក្នុងនោះ ឆ្លងសហគមន៍ ១១នាក់ អ្នកដំណើរពីបរទេស ១នាក់, អ្នកជំងឺចំនួន១៣នាក់ជាសះស្បើយ និងស្លាប់ចំនួន ៣នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។
សូមបញ្ជាក់ថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៣៥៥ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៧០៨ នាក់, ស្លាប់សរុបចំនួន ២.៩៨៥ នាក់៕