×

​អាជ្ញាធរ សម្រេច​បិទ​វេបសាយ​អាសអាភាស​ចំនួន៩ សម្រាប់​នៅ​កម្ពុជា

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា ( ន.ទ.ក) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានជូនដំណឹងថា ក្នុងកិច្ច សហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ន.ទ.ក. បានចាត់វិធានការបិទខ្ទប់គេហទំព័រនិងយូអអិល ចំនួន ៩ បន្ទាប់ពីរកឃើញថាគេហទំព័រនិងយូអអិលទាំងនេះ បានបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គេហទំព័រ (វេបសាយ) ទាំង៩ រួមមាន៖ Xvideos.com, Dood.ws, Quip.com, Haraag.net, theporndude.com, 8kun.top, xnxx.com, xnxx2.pro, និង porn-images-xxx.com ។

ន. ទ. ក. នឹងបន្តសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រនិងយូអអិល ដែលបង្ហោះរូបភាពនិងវីដេអូអាសអាភាស កុមារតាមប្រព័ន្ធអនឡាញ ដែលសកម្មភាពនេះ បានជំរុញនិងបង្កឱ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួញដូរមនុស្ស ដែលបង្កនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សាធារណៈ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។

ន. ទ. ក. បានអំពាវនាវដល់សាធារណជនឱ្យចូលរួមរាយការណ៍ជូន ន.ទ.ក. តាមរយៈលេខទូរសព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការឬតាមបណ្តាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia” នូវគេហទំព័រនិងយូអអិលណាមួយ ដែលបានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ហើយន.ទ.ក. នឹងរក្សាការសម្ងាត់ជួន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង