×

បន្តចុះទៀត! សាំង និងប្រេងម៉ាស៊ូត​ចុះ ១០០រៀល ក្នុង១លីត្រ នៅ ពាក់កណ្ដាល​ខែធ្នូនេះ

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈថ្មី សម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ គឺ ៤.១០០ រៀល ក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៣.៧៥០ រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត។

សូមជម្រាបថា ធៀបនឹងរយៈពេល ២សប្ដាហ៍ចុងខែមុន តម្លៃសាំងធម្មតា បានចុះ ១០០រៀល ខណៈតម្លៃម៉ាស៊ូត បានចុះ ១០០រៀលក្នុង១លីត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង