×

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ

ម៉ាឡេស៊ី៖ មន្ត្រីនៅមន្ទីរពេទ្យបានកាលពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ នឹងស្នាក់នៅទីនោះពីរបីថ្ងៃទៀត ដើម្បីទទួលការតាមដានសុខភាព។

វិទ្យាស្ថានជាតិបេះដូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក មហាធៀ អាយុ ៩៦ឆ្នាំ ស្ថិតនៅក្រោមការតាមដានជាច្រើនដែលនឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថា លោកមានបញ្ហាសុខភាពអ្វីនោះទេ។

លោក មហាធៀ ធ្លាប់បានទទួលការវះកាត់បេះដូងដំបូងនៅឆ្នាំ១៩៨៩ ហើយនៅឆ្នាំ២០០៧ បានទទួលការវះកាត់បេះដូងមួយផ្សេងទៀត។

លោកជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាលើកដំបូងក្នុងឆ្នាំ១៩៨១ ហើយគាត់បានចូលនិវត្តន៍ក្នុងរយៈពេល ២២ឆ្នាំក្រោយមកក្នុងឆ្នាំ២០០៣។ នៅឆ្នាំ២០១៨ គាត់បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជានាយករដ្ឋមន្ត្រីជាលើកទីពីរនៅអាយុ ៩២ឆ្នាំ ទោះបីជាអាណត្តិរបស់គាត់មានរយៈពេលខ្លីត្រឹមតែ ២ឆ្នាំក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង