×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ក្រុមការងារ​ស្រាវជ្រាវ បាន​សាកល្បង​ធ្វើតេស្ត​ដំណាក់កាល​ចុងក្រោយ បញ្ជាក់ថា សុនខ​ហិត​អ្នកផ្ទុក​វីរុសកូវីដ១៩ រកឃើញ​ដូចគ្នា​ធៀបនឹង​ឧបករណ៍តេស្ត

ភ្នំពេញ៖ ក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ របស់អង្គភាពស៊ីម៉ាក់និងក្រុមគ្រូពេទ្យ បានសហការធ្វើការផ្ទាល់ជាមួយគ្នា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីធ្វើតេស្តទៅលើសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ នៅមណ្ឌលកោះពេជ្យ និងនៅស្ទឹងមានជ័យ។

យោងតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានឱ្យដឹងថា នេះជាដំណាក់កាលចុងក្រោយ ក្នុងជំហាននៃការងារស្រាវជ្រាវ ដោយត្រូវធ្វើការបញ្ជាក់ជាក់ស្តែងចំពោះអ្នកសង្ស័យ និងអ្នកជំងឺតែម្តងនៅមណ្ឌលកោះពេជ្រ និងនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ។

លោក ហេង រតនា បានបញ្ជាក់ថា ជាលទ្ធផលនៃការធ្វើតេស្តនេះ គឺ ល្អប្រសើរ ដោយប្រៀបធៀបជាមួយឧបករណ៍តេស្តតែម្តង គឺរកឃើញដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង