×

ការចាក់វ៉ាក់សាំង​កូវីដ-១៩ ដូសជំរុញ​ជូនដល់កុមារ និងយុវវ័យ ដែល​មាន​អាយុ​ចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ​នឹង​ចាប់ផ្តើម​ពីថ្ងៃទី៣ ខែមករា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣) ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូរីដ-១៩ ដួសទី១ និងដូសទី២រួច ហើយមានគម្លាតរយៈពេលចាប់ពី ៤ខែឡើង បន្ទាប់ពីការចាក់ដូសទី២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលជាមាតាបិតា អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ ដោយសារកន្លងមក យុទ្ធនាការចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សម្រេចបានលទ្ធផលលើសពីផែនការដែលបានគ្រោងទុក ក្នុងនោះការបញ្ជូនបុត្រធីតា និងសាច់ញាតិមកទទួលវ៉ាក់សាំងបង្ការ ជាផ្នែកមួយដ៏មានសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងស្មារតីបុរេសកម្ម និងម៉ឺងម៉ាត់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីង-១៩ រហូតអាចឈានទៅបិទបញ្ចប់នូវ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។

ដូច្នេះ ដើម្បីសម្រេចបានភាពស៊ាំសហគមន៍ និងធានាបានប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ ស្របពេលនៃការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងអនុវត្តតាមអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការកំណត់រាជធានីភ្នំពេញជាចំណុចចាប់ផ្តើម នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣នេះតាម អភិក្រមផ្ការីក និងដោយទទួលបាន ការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូរីដ-១៩ ដួសទី១ និងដាសទី២រួច ហើយមានគម្លាតរយៈពេលចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់ដូសទី២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤។

ទន្ទឹមនេះចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនូវ ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតដែលបានប្រើប្រាស់ ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី១៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika