×

បាក់ស្ពាន​កំពុង​សាងសង់ នៅភាគ​ខាងត្បូង​ប្រទេស​វៀតណាម

វៀតណាម៖ ស្ពាន មួយ ដែល កំពុង សាងសង់ នៅ ភាគ ខាង ត្បូង ប្រទេស វៀតណាម បានបាក់ មួយ ផ្នែក រួចធ្លាក់ ចូល ទៅ ក្នុង ទន្លេ។

អ្នកស្រុកនៅក្បែរការដ្ឋានសាងសង់ស្ពានក្នុងទីប្រជុំជន Cai Doi Vam ស្រុក Phu Tan ខេត្ត Ca Mau បានឮសំឡេងយ៉ាងខ្លាំង កាលពីម៉ោង ៨ ព្រឹកថ្ងៃអង្គារ ខណៈដែលស្ពានបានបាក់បន្តិចម្តងៗ ចូលទៅក្នុងទន្លេ។

ការបាក់បន្តិចម្តងៗបានអូសបន្លាយជាច្រើនម៉ោង រហូតដល់សសរបានលិច ៤ ម៉ែត្រ ដែលនាំឱ្យផ្នែកកណ្តាលពីរ ធ្លាក់ចុះមកជាមួយ។ មិន មាន ការ រាយការណ៍ ថា មាន មនុស្ស រង របួស ឬ ខូច ខាត យាន យន្ត នោះទេ។

អាជ្ញាធរ មូលដ្ឋាន បាន បិទ តំបន់ នោះ ហើយ បាន ព្រមាន អ្នក ស្រុក មិន ឱ្យចូល ទៅ កាន់ កន្លែង នោះ ដើម្បី សុវត្ថិភាព ។

គម្រោងស្ពាននេះ មានទុនវិនិយោគសរុបជាង ៥៤ ពាន់លានដុង (២,៣ លានដុល្លារអាមេរិក)។ ការ សាង សង់ បាន ចាប់ ផ្តើម កាល ពី ឆ្នាំ មុន ហើយ ជិត បញ្ចប់ ការ សាង សង់ ដោយ នៅ សល់ តែ ផ្លូវ ដែក ប៉ុណ្ណោះ ដែល ត្រូវ ដំឡើង នៅ ពេល ដែល គ្រោះ ថ្នាក់ បាន កើត ឡើង។

ក្រុមហ៊ុន TPM ដែល ជា ក្រុមហ៊ុន សាងសង់ បាន ពិនិត្យ មើលអំពី ឧបទ្ទវហេតុ និង ដំណោះស្រាយ ដើម្បី ជួសជុល ការ ខូចខាត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង